ដោយការមានការអំពាវនាវស្វែងរកសម្បុរសជនពី ប្រធានមន្ទីរពេទ្យគន្ធបុប្ផា Dr. Beat Richner និងយល់ឃើញថាការបរិច្ចាគឈាមជួយសង្គ្រោះអ្នករងរបួស ឬអ្នកជំងឺធ្ងន់ធ្ងរ គឺជាកាយវិការប្រកបដោយមនុស្សធម៌ និងគុណធម៌មិនអាចកាត់ថ្លៃបាន នាល្ងាចថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០១៦ ក្រុមគ្រូពេទ្យ និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ចំនួន ២០នាក់ បានស្ម័គ្រចិត្តបរិច្ចាគឈាមដល់ មន្ទីរពេទ្យគន្ធបុប្ផាទី ៤ រាជធានីភ្នំពេញ

ដើម្បីជាការអបអរសាទរគំរប់ខួប ២០ឆ្នាំ របស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ លោកទន្តបណ្ឌិត ទិត ហុងយឺ ជាអគ្គនាយកមន្ទីរពេទ្យ បានបរិច្ចាកថវិកាផ្ទាល់ខ្លួន ចំនួន ២០លានរៀល ជូនដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា ដើម្បីផ្តល់លទ្ធភាព ដល់មន្ទីរពេទ្យអោយរក្សារបាននូវសេវាព្យាបាលមានគុណភាពសំរាប់កុមារ និងស្រ្តីកម្ពុជាជារៀងរហូត។

អស់រយៈពេល ២០ឆ្នាំ កន្លងមកនេះ រំចង់ បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវសេវាពេទ្យធ្មេញ ដែលមានគុណភាព និងបច្ចេសទេសខ្ពស់ជូនដល់អតិថិជនជាតិ និងអន្តរជាតិ នឹងត្រូវបានទទួលស្គាល់គុណភាពស្តង់ដាអន្តរជាតិ ISO 9001:2008 ប្រកបដោយភាពល្បីល្បាញ ជាពេទ្យធ្មេញល្អបំផុតនៅក្នុងទីក្រុងភ្នំពេញ។

គណៈគ្រប់គ្រង និងបុគ្គលិករបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សូមចូលរួមអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ចូលរួមក្នុងការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិតជនរងគ្រោះ និងអ្នកជំងឺគ្រប់វ័យដែលត្រូវការឈាមជាចាំបាច់។

ក្នុងឱកាសខួប ២០ឆ្នាំ របស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ គណៈគ្រប់គ្រង និងបុគ្គលិកទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជានិច្ចជាកាល តែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត។ យើងខ្ញុំសូមជូនពរដល់អតិថិជន និងប្រជាពលរដ្ឋទាំងអស់លើសកលលោកឲ្យមានសុខភាពល្អ សិរីសួស្តី សុភមង្គល និងរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ពេលវេលា។

001002

03004

005006

Basic CMYK

008

Donation007