សំនួរចំលើយ

កែសម្ផស្សធ្មេញ

សំនួរ: តើមានអ្វីថ្មី ហើយសំខាន់ក្នុងផ្នែកទន្តសាស្រ្ត ដែលមានការសម្អិតសម្អាង ដើម្បីសម្ផស្សមាត់ធ្មេញ?

ចម្លើយ:

ប្រហែលជាង ១០ឆ្នាំ ចុងក្រោយនេះ នីតិវិធីថ្មីដែលប្រើប្រាស់ក្នុងវិស័យទន្តសាស្រ្ត ដែលមានការសម្អិតសម្អាង ដើម្បីសម្ផស្សមាត់ធ្មេញត្រូវបានគេរកឃើញធ្វើអោយមានការងាយស្រួលជាងមុន ដូចជាការពត់តម្រង់ធ្មេញ ការធ្វើធ្មេញអោយសស្អាត កែសំរួលការសើចឃើញអញ្ចាញធ្មេញច្រើន។ បច្ចុប្បន្ននេះ នីតិវិធីក្នុងការកែសម្ផស្សមាត់ធ្មេញ ដែលកាលពីមុនគេគិតថាជាការងារដ៏ប្រណិត ពិបាកធ្វើ បានក្លាយជាការងារមួយមានលក្ខណៈធម្មតាទៅហើយ ហើយជាពិសេសការធ្វើធ្មេញអោយសស្អាត ការប្តូររូបរាងកាចាធ្មេញ និងការស្រោបផ្ទៃធ្មេញខាងមុខ ដោយធ្មេញសេរ៉ាមិក។ ជាការពិតការកែសម្ផស្សមាត់ធ្មេញមានករណីជាច្រើន ដែលមិនប៉ះពាល់ដល់សាច់ធ្មេញធម្មជាតិ ហើយក៏មិនត្រូវការវះកាត់ច្រើនដើម្បីបង្កើនសម្រស់នោះដែរ ។