ទំហំអក្សរ:

បុគ្គលិក ១៨នាក់នៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ប្រារព្ធខួបលើកទី២៨ ជាមួយនឹងការបរិច្ចាគឈាមប្រចាំឆ្នាំ

ដើម្បីអបអរសាទរខួបលើកទី២៨ បុគ្គលិកចំនួន១៨នាក់របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានចូលរួមបរិច្ចាគឈាមប្រចាំឆ្នាំរបស់ពួកគេ នៅមជ្ឈមណ្ឌលជាតិផ្តល់ឈាម ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងបំផុសគំនិតសាធារណជនក្នុងការធ្វើឱ្យមានផលវិជ្ជមានក្នុងសង្គម និងបញ្ជាក់ពីតម្រូវការចាំបាច់សម្រាប់ការបរិច្ចាគឈាមក្នុងការជួយសង្គ្រោះជីវិត។

លោកទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ថា «ក្នុងខួបលើកទី២៨ របស់ រំចង់ យើងមានមោទនភាពក្នុងការបន្តការបរិច្ចាគឈាមប្រចាំឆ្នាំរបស់យើង ។ តាមរយៈកម្មវិធីនេះ យើងមានគោលបំណងបំផុសគំនិតសាធារណជនឱ្យចូលរួមចំណែកក្នុងបុព្វហេតុមនុស្សធម៌ដ៏សំខាន់នេះ។»