ថ្មីៗនេះ រំចង់ ដែលជាមន្ទីរពេទ្យទន្តសាស្ត្រឈានមុខ ស្តង់ដារអន្តរជាតិ លំដាប់ពិភពលោក បានបង្ហាញនូវ លទ្ធផលនៃការពត់តម្រង់ធ្មេញ ដ៏គួរឲ្យភ្ញាក់ផ្អើល។

សំអឿន សូលីដ
ជាអតិថិជនបានទទួលសេវាពត់តម្រង់ធ្មេញនៅមន្ទីរពេទ្យទន្តសាស្ត្ររំចង់ បានបង្ហាញនូវចំណាប់អារម្មណ៏ពិតថា៖ “ដំបូងធ្មេញខ្ញុំរាងជំពើស ចំហរតិចតួច ហើយរយៈពេលពីរឆ្នាំ ខ្ញុំបានឃើញលទ្ធផលធ្មេញរបស់ខ្ញុំត្រង់ល្អ ហើយស្រស់ស្អាតជាងមុន ខ្ញុំសប្បាយចិត្តជាខ្លាំង”។

លោកស្រី ធឿង សុភាព ជាម្តាយរបស់ សូលិដ និងជាអតិថិជននៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ថា៖ “ខ្ញុំតែងតែមកព្យាបាលបញ្ហាធ្មេញទូទៅនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ នេះ។

ខ្ញុំយល់ថា ទទួលសេវានៅទីនេះ ខ្ញុំមានទំនុកចិត្តខ្ពស់ដោយសារ ខ្ញុំឃើញទាំងផ្នែកអនាម័យ ផ្នែកបច្ចេកទេស ចរិកលក្ខណៈរបស់គ្រូពេទ្យ របស់បុគ្គលិក គឺខ្ញុំចូលចិត្ត។ ខ្ញុំគិតថារំចង់ គឺជាសេវាមួយដែលល្អ ហើយខ្ញុំបាននាំកូនប្រុសខ្ញុំមកធ្វើ់ការពត់ធ្មេញនៅទីនេះ។ ក្រោយពត់ធ្មេញរយៈពេលពីរឆ្នាំ កូនប្រុសខ្ញុំទទួលបានលទ្ធផលដែលគាត់ពេញចិត្ត។ គាត់សប្បាយចិត្តជាមួយនឹងលទ្ធផលមួយនេះ”។

ទន្តបណ្ឌិត ឯកទេសផ្នែកពត់តម្រង់ធ្មេញ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ បានឲ្យដឹងថា ធ្មេញរបស់ សូលិដ គឺជាប្រភេទធ្មេញខុសប្រក្រតី រឺ ហៅថា ធ្មេញចំហ (នៅពេលអ្នកខាំធ្មេញថ្គាមលើទល់ថ្គាមក្រោម អ្នកនឹងឃើញធ្មេញមុខផ្នែកខាងលើ និង ខាងក្រោមចំហ)។ ប្អូនប្រុសសូលីដ ក៏បានជ្រើសរើស បច្ចេកវិទ្យាពត់តម្រង់ធ្មេញ ដែលសក័្តសម សម្រាប់គាត់ គឺ ប្រភេទលោហៈ (Metal Brace)។​ ការពត់តម្រង់ធ្មេញ មិនត្រឹមតែ កែលម្អសោភ័ណភាពធ្មេញ និង ស្នាមញញឹមឲ្យកាន់តែស្អាតប៉ុណ្ណោះទេ, ថែមទាំង កែប្រែងាំធ្មេញមិនល្អ ដែលអាចបំផ្លាញដល់ធ្មេញ អញ្ចាញធ្មេញ និង ឆ្អឹងថ្គាម, កែប្រែសម្លេងនិយាយមិនច្បាស់ ឫ ពិបាកក្នុងការទំពារអាហារ និង ជួយថែរក្សាមាត់ធ្មេញឲ្យមានសុខភាពល្អ និង ដោះស្រាយបញ្ហាគេងស្រម៉ុក និង ស្ទះដង្ហើមពេលគេង។ បច្ចុប្បន្ន មន្ទីរពេទ្យទន្តសាស្ត្ររំចង់ ផ្តល់នូវបច្ចេកវិទ្យាពត់តម្រង់ធ្មេញ្​​ដូចជា៖

  • ពត់តម្រង់ធ្មេញប្រភេទលោហៈ
Metal Braces
  • ពត់តម្រង់ធ្មេញប្រភេទសេរ៉ាមិកសុទ្ធ
Ceramic Braces
  • ពត់តម្រង់ធ្មេញដោយប្រើបច្ចេកវិទ្យាពុម្ពថ្លា
Clear Aligner & Invisalign

ពិភាក្សាការពត់តម្រង់ធ្មេញ

  • សូមទំនាក់ទំនងមកកាន់យើងខ្ញុំ ដើម្បីប្រឹក្សាយោបល់ទាក់ទង និងការពត់តម្រង់ធ្មេញ
  • ទន្តបណ្ឌិតនិងថតកាំរស្មីអ៊ិចខាំពុម្ពធ្មេញដើម្បីសិក្សា ធ្វើរោគវិនិច្ឆ័យ និងគម្រោងព្យាបាល
  • ទន្តបណ្ឌិតនឹងបង្ហាញពីគម្រោងព្យាបាលៈ ជ្រើសរើសប្រភេទនៃការព្យាបាលណាមួយដែលស័ក្តសមនឹងអ្នក, រយៈពេលនៃការពត់តម្រង់ធ្មេញ និង តម្លៃសេវាកម្ម ផ្ញើរសំនួរផ្សេងៗ ទាក់ទងនឹងការពត់ធ្មេញតម្រង់ធ្មេញ ជាមួយទន្តបណ្ឌិតឯកទេសពត់តម្រង់ធ្មេញរបស់យើង។

ព័ត៌មានលម្អិត

https://bit.ly/2Eoi5Uk

អំពី មន្ទីរពេទ្យទន្តសាស្ត្រ រំចង់

https://bit.ly/2Yp7Ut7