សំនួរចំលើយ

អនាម័យ​មាត់ធ្មេញ និងការពត់តម្រង់ធ្មេញ

ពត់តម្រង់ធ្មេញរបស់អ្នក ដើម្បីទទួលបាននូវស្នាមញញឹមដ៏ស្រស់ស្អាត និងធ្មេញទំពារបានល្អ

ការណែនាំអំពីអនាម័យសុខភាពមាត់ធ្មេញ ក្នុងកំឡុងពេលពត់តម្រង់ធ្មេញ

  • ដុសសម្អាតធ្មេញឲ្យបានខ្ជាប់ខ្ជួន រៀងរាល់ពេលញុាំអាហាររួច។
  • ប្រើថ្នាំដុសធ្មេញដែលមានសារជាតិផ្លុយអរ៉ាយជាមួយនឹងច្រាសដែលមានសរសៃទន់ ងាយស្រួលសម្អាតបរិវេណ Braces របស់អ្នក។
  • សម្អាតចន្លោះធ្មេញរាល់ថ្ងៃ ដើម្បីកម្ចាត់សម្អេកធ្មេញពីបរិវេណដែលច្រាសដុសធ្មេញរបស់អ្នកពុំអាចចូលដល់។
  • លាប Tooth Mousse Plus ៣ ឬ ៤ដង ក្នុងមួយថ្ងៃដើម្បីការពាររោគពុកធ្មេញ ព្យាបាលធ្មេញស្រៀវ ឬសង្កៀរ និងជួយបន្សាបជាតិអាសុីតនៅក្នុងមាត់។
  • ទទួលទានអាហារដែលមានតុល្យភាព ជៀសវាងអាហារដែលរឹងពេក ឬស្អិតពេក ដែលបណ្ដាលឲ្យរបូត Braces របស់អ្នក និងប្រឈមមុខនឹងរោគពុកធ្មេញ។

តើខ្ញុំធ្វើដូចម្ដេចដើម្បីសម្អាតគ្រប់បរិវេណនៅក្នុងមាត់របស់ខ្ញុំអំឡុងពេលពត់ធ្មេញ?

​​​​ ដំបូងការសម្អាតធ្មេញ និង Braces ដូចជាមានការលំបាក ​​​​ ប៉ុន្ដែបើអ្នកអនុវត្ត យូរៗទៅ វានឹងមានភាពងាយស្រួល។​​​​ សូមធ្វើតាមចំនុចខាងក្រោម៖

  • បើអ្នកមានពាក់កៅស៊ូ ឬ Head gear ជាដំបូងអ្នកត្រូវដោះវាចេញសិន។
  • សម្រាប់ផ្ទៃធ្មេញខាងក្រៅ ដាក់ច្រាសដុសធ្មេញជារាងមុំ ៤៥ដឺក្រេ ផ្អឹបទៅនឹងជើងធ្មេញ។ ដុសថ្មមៗ សម្អាតគ្រប់ធ្មេញរយ:ពេល ១០វិនាទី។
  • ប្រើវិធីដដែលដុសធ្មេញសម្អាតផ្ទៃខាងក្រៅ និងផ្ទៃខាងក្នុងរបស់ធ្មេញ។
  • កុំភ្លេចដុសសម្អាតផ្ទៃទំពារនៃធ្មេញរបស់អ្នក។ អ្នកត្រូវប្រាកដថាបានសម្អាតធ្មេញថ្គាមផ្នែកខាងក្រោយបំផុតរបស់អ្នកផងដែរ។
  • បញ្ចប់ដោយសម្អាតជុំវិញ Braces របស់អ្នក ដុសសម្អាតដំបូងពីលើបន្ទាប់មកពីក្រោមវិញ ដុសថ្មមៗ​ ប្រយ័ត្នរបូត Brackets ឬលួស។