ទន្តបណ្ឌិត ទិត ហុងយឺ

ទន្តបណ្ឌិត ទិត ហុងយឺ គឺជាអ្នក ត្រួសត្រាយផ្លូវ និងផ្តួចផ្តើមគំនិត អោយមានមន្ទីរពេទ្យរំចង់នេះ ឡើង ដោយសហការជាមួយ ទន្តបណ្ឌិត អ៊ុប សាម៉ុនបង្កើតគ្លីនីក តូចមួយនៅឆ្នាំ 1996 ហើយក៏ជា ការបណ្តុះសសរគ្រឹះដ៏រឹងមាំដែល បានប្រែក្លាយទៅជាមន្ទីរពេទ្យ ទន្តសាស្ត្រដែលធំជាងគេនៅក្នុង ប្រទេសកម្ពុជា។ ទន្តបណ្ឌិត ទិត ហុងយឺ បានបញ្ចប់ការសិក្សាផ្នែក ទន្តពេទ្យពីសាកលវិទ្យាវិទ្យាសាស្ត្រ សុខាភិបាលនៅឆ្នាំ 1995។ គាត់បានបន្តការសិក្សាជានិស្សិតកម្មសិក្សានៅប្រទេសម៉ាឡេស៊ីពីឆ្នាំ 1998 ដល់ឆ្នាំ 2000 ក្នុងខណៈពេលដែលគាត់ទទួលបានការបណ្តុះបណ្តាលវគ្គខ្លី កំរិតខ្ពស់នៅប្រទេសអាឡឺម៉ង់។ នៅឆ្នាំ 2003 លោកទន្តបណ្ឌិតបានទទួល សញ្ញាបត្រផ្នែកវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹង (oral implantology)​ពី ប្រទេសអាឡឺម៉ង់ ក៏ដូចជាការទទួលស្គាល់ពីជំនាញនិងចំណេះដឹងក្នុងការវះ កាត់ដាំបង្គោលធ្មេញក្នុងឆ្អឹង។ គាត់ក៏បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះ បណ្តាលផ្សេងៗទៀតជាច្រើនទូទាំងពិភពលោក ដែលជាគំរូនៃការខិតខំ ប្រឹងប្រែងរៀនសូត្រសម្រាប់បុគ្គលិករបស់គាត់។ គំរូដ៏ល្អនេះត្រូវបានយកមក អនុវត្តសម្រាប់បុគ្គលិកទាំងអស់ ដែលបានប្រែក្លាយពួកគាត់ទៅជាបុគ្គលិក ដ៏ជំនាញ និងជាលទ្ធផលដែលរំចង់អាចផ្តល់សេវាទន្តសាស្ត្រគ្រប់ប្រភេទ ទាំងអស់ជូនអ្នកជំងឺខ្លួន។ ទន្តបណ្ឌិតបាននិយាយថា “ខ្ញុំរីករាយក្នុងការចូល រួមចំណែកគ្រប់ផ្នែកនៃវិស័យទន្តសាស្ត្រ ដើម្បីអោយខ្ញុំអាចចូលរួម អភិវឌ្ឍវិស័យនេះនៅព្រះរាជាណាចក្រកម្ពុជា។ គោលបំណងរបស់យើងខ្ញុំគឺ ផ្តល់ជូននូវសេវាកម្មទន្តសាស្ត្រគ្រប់បែបយ៉ាងដែលអាចទុកចិត្តបាន និង ប្រកបដោយបច្ចេកវិទ្យាខ្ពស់។” ទន្តបណ្ឌិត ទិត ហុងយឺមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការជំរុញ និងពន្លឿនគុណភាពនៃវិស័យទន្តសាស្ត្រនៅប្រទេសកម្ពុជា។ ក្នុងនាមជាអតីតព្រឹទ្ធបុរសនៃសាកលវិទ្យាល័យអន្តរជាតិ​នៃប្រទេសកម្ពុជា គាត់បានបង្ហាត់បង្ហាញ និងចែករំលែកចំណេះដឹងជាច្រើនសំរាប់និស្សិតផ្នែក ទន្តពេទ្យ ដើម្បីបង្កើនសមត្ថភាព និងកំរិតស្តង់ដានៃការអនុវត្តអាជីពទន្តពេទ្យ នៅកម្ពុជា។ ក្នុងនាមជាអ្នកត្រួសត្រាយផ្លូវសំរាប់សេវាទន្តសាស្ត្រដ៏ល្អឥតខ្ចោះ បទពិសោធន៍ក៏ដូចជាទំនាក់ទំនងទូទាំងអាស៊ីអាគ្នេយ៍បានបង្កើតនូវឱកាស សិក្សាជាច្រើនដល់ទន្តពេទ្យកម្ពុជា។

ទន្តបណ្ឌិត ទិត ហុងយឺ និយាយភាសាខ្មែរ និង អង់គ្លេស