ទន្តបណ្ឌិត ហេង គីហាក់

ក្នុងនាមជាបុគ្គលិកមានបទ ពិសោធន៏ជាង 10ឆ្នាំជាមួយ រំចង់ លោកទន្តបណ្ឌិត គីហាក់ បាន ទទួលការបណ្តុះបណ្តាលផែ្នក ព្យាបាលរន្ធឬសធ្មេញ ការដាក់ធ្មេញ និង ការវះកាត់ នៅប្រទេស ម៉ាឡេស៊ី សាំងហ្គាពួរ ស្វីស និង អាឡឺម៉ង់។ ដោយមានឯកទេស លើការដាក់ធ្មេញ សម្ផស្ស ព្យាបាលរន្ធរឹសធ្មេញ និង ការដាំ បង្គោលក្នុងឆ្អឹង លោកទន្តបណ្ឌិត គីហាក់ ចូលចិត្តជួយអ្នកជំងឺដែល ស្នាមញញឹមរបស់ពួកគាត់ត្រូវ បានបាត់បង់ដោយការបាក់ធ្មេញ រឺ រោគពុកធ្មេញធ្ងន់ធ្ងរ។ គាត់និយាយថា ខ្ញុំអាចបង្កើតស្នាមញញឹមរបស់គាត់យ៉ាងគ្រប់លក្ខណៈ ហើយគាត់បាន បញ្ជាក់ថា ធ្មេញដែលទទួលរងការខូចខាត អាចបណ្តាលអោយមាន បញ្ហាផ្សេងៗនៅក្នុងមាត់ នៅក្នុងឆ្អឹងថ្គាម រឺ អណ្តាត។ លោកទន្តបណ្ឌិត គីហាក់ បានចង្អុលបង្ហាញពីការតាំងចិត្តរបស់រំចង់ ក្នុងការផ្តល់នូវការ បណ្តុះបណ្តាលសំរាប់បុគ្គលិកទាំងអស់ ថាជាទ្រព្យមួយក្នុងចំណោម ទ្រព្យដ៏សំខាន់ៗទាំងអស់។ គាត់បាននិយាយថា យើងផ្តល់នូវការបណ្តុះ បណ្តាលឥតឈប់ឈរ ដើម្បីរក្សាចរន្តប្រកបដោយការអនុវត្តល្អបំផុត។ តាមរយៈបុគ្គលិកលក្ខណៈនឹងនរ របស់លោកគាត់ ប្រកបដោយវិជ្ជាជីវៈ យ៉ាងស្ងប់ស្ងាត់ និង សុភាពរាបសា គាត់បានទទួលនូវ ប្រជាប្រិយភាព យ៉ាងខ្លាំងលើអ្នកជំងឺគ្រប់ជាតិសាសន៍។

ទន្តបណ្ឌិត ហេង គីហាក់និយាយភាសាខ្មែរ និង អង់គេ្លស។