ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន

ទន្តបណ្ឌិត ប៊ុនហ៊ាន បាន ចូលរួមជាមួយរំចង់ចាប់តាំង ពីឆ្នាំ2004 ដោយពីមុនបាន ធ្វើការនៅគី្លនីកឯកជនមួយ នៅទីក្រុងភ្នំពេញអស់រយៈ ពេល៣ឆ្នាំ។ គាត់បញ្ចប់ការ សិក្សាពីសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលនៅ ឆ្នាំ 2000 និងបានទទួល សញ្ញាប័ត្រផ្នែកដាំបង្គោល ធ្មេញក្នុងឆ្អឹងនៅឆ្នាំ2008 ពីប្រទេសម៉ាឡេស៊ី។ គាត់ចាប់អារម្មណ៌លើការ ព្យបាលជាលិកាជុំវិញធ្មេញ ការដាំបង្គោលក្នុងឆ្អឹង និង សម្ផស្សទន្តសាស្រ្ត (Reconstruction and Cosmetic Surgery) ព្រោះគាត់រីករាយជាមួយ អ្នកជំងឺរបស់គាត់ពេលទទួលបានសម្ផសដូចដើមវិញ។
គាត់និយាយថា ចំពោះការព្យាបាលមាត់ធ្មេញដែលមានបញ្ហាធ្ងន់ធ្ងរទាំងស្រុងឡើងវិញ មនុស្សគ្រប់រូបអាចចំណេញថវិកាជាច្រើនបើជ្រើសរើសរំចង់។ គាត់បាន បន្ថែមទៀតថាការប្តេជ្ញាចិត្តរបស់គ្លីនីកចំពោះបចេ្ចកវិទ្យា និងសភារៈល្អបំផុត ធានានូវទន្តសាស្រ្តប្រកបដោយគុណភាព ដោយមានតម្លៃស្មើមួយភាគបី ប៉ុណ្ណោះបើប្រៀបធៀបទៅនឹងប្រទេសដទៃ។ ក្រៅពីនេះគាត់ក៏ជាគ្រូបង្រៀន ក្រៅម៉ោងស្ម័គ្រចិត្តនៅមហាវិទ្យាល័យទន្តសាស្រ្តនៃសាកលវិទ្យាល័យអន្តរជាតិ។
ឥឡូវនេះគាត់កំពុងបន្តវគ្គសិក្សាបរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹង
នៅ Frankfurt ប្រទេសអាល្លឺម៉ង់។

ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន និយាយភាសាខ្មែរ និង អង់គ្លេស។