Dr.Loung-Lov-260-390

ទន្តបណ្ឌិត លួង ឡូវ

ទន្តបណ្ឌិត ឡូវ បញ្ចប់ Bachelor of Dental Surgery (BDS) នៅឆ្នាំ 1995 និង បញ្ចប់ Doctor of Dental Surgery (DDS) នៅឆ្នាំ2009 នៅសាកល វិទ្យាល័យវិទ្យាសាស្រ្តសុខា ភិបាល នៅទីក្រុងភ្នំពេញ។ គាត់បានចូលរួមកម្មវិធី បណ្តុះបណ្តាលទូលំទូលាយ នៅប្រទេសម៉ាឡេស៊ី សាំងហ្គាពួរ និង អាល្លឺម៉ង់។

គាត់បានបញ្ចប់វគ្គសិក្សាការ ដាំបង្គោលក្នុងឆ្អឹងដែល បង្កើតឡើងដោយ University of Frankfurt ប្រទេសអាល្លឺម៉ង់ ដោយសហការណ៌ជាមួយ University Kebang Saan ប្រទេសម៉ាឡេស៊ីនៅឆ្នាំ2008-2009។

គាត់គឺជា ទន្តបណ្តិតកម្ពុជាដំបូង ដែលបានទទួលការបណ្តុះបណ្តាល ស្តីអំពី Oral Appliances សម្រាប់ ព្យាបាលការគេងស្រមុក និង ការស្ទះដង្ហើមពេលគេង។

ទន្តបណ្ឌិត លួង ឡូវ មកពីខេត្តសៀមរាប។ គាត់បានចូលរួមជាមួយរំចង់នៅឆ្នាំ2008។ គាត់ចូលចិត្តធ្វើការងារលើផែ្នកទន្តសាស្រ្តជាន់ខ្ពស់ជាមួយរំចង់ និង ប្រើ ប្រាស់បច្ចេកវិទ្យាចុងក្រោយបង្អស់នៅក្នុងវិស័យទន្តសាស្រ្ត។

ទន្តបណ្ឌិត លួង ឡូវនិយាយភាសាខ្មែរ និង អង់គ្លេស។