ទន្តបណ្ដិត ណុល រិទ្ធី

ទន្តបណ្ឌិតណុល រិទ្ធីថ្មីៗនេះ ទើបតែបញ្ចប់ការសិក្សាថ្នាក់ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក Prosthodontics ពីសកលវិទ្យាល័យ Mahidol ប្រទេសថៃ។
ទន្តបណ្ឌិតរិទ្ធី ចូលរួមជាមួយរំចង់នៅដើមឆ្នាំ 2010 ដោយមើលឃើញពីការប្តេជ្ញាចិត្ត របស់រំចង់ក្នុងការអភិវឌ្ឍន៍ធនធាន មនុស្សរបស់ខ្លួន ដើម្បីផ្តល់ជូននូវ សេវាកម្មដែលល្អបំផុតជូនអតិជន ខ្លួន។ ខណៈជាសិស្សឆ្នើមក្នុង វគ្គសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទន្តបណ្ឌិតរិទ្ធី បានចូលរួម សិក្ខាសាលា និងវគ្គបណ្តុះបណ្តាល ជាច្រើនក្នុងការពង្រីកចំណេះដឹងខ្លួន។
គាត់មានការប្តេជ្ញាចិត្តជាខ្លាំងក្នុងការផ្តល់ ជូនអតិថិជននូវសេវាកម្ម ជួសជុល និងដាក់បំពេញធ្មេញដែលបានបាត់បង់ ឬ ខូចខាត ជូនអ្នកជំងឺគ្រប់រូបនូវសម្រស់ដ៏ស្រស់ស្អាត រក្សាបាននូវសមត្ថភាពទំពារ អាហារដ៏យូរអង្វែង និងបន្ថែមគុណភាពនៃជីវិត។

ទន្តបណ្ឌិត ណុល រិទ្ធីអាចនិយាយភាសាខ្មែរ ថៃ និងអង់គ្លេស។