ទន្តបណ្ឌិត ឃួន តុលា

ទន្តបណ្ឌិត ឃួន តុលា បាន ចាប់ផ្តើមការងារក្នុងវិស័យទន្ត សាស្រ្តជាមួយនឹងការងារស្ម័គ្រ ចិត្តជាច្រើនតាំងពីឆ្នាំ២០០៨ ហើយទន្តបណ្ឌិតបានចូលរួម បេសកម្មសប្បុរសធម៌ជាមួយ អង្គការ NGO មួយចំនួនដូចជា one-2-one និង Ship of Life ជាដើម។ ទន្តបណ្ឌិតបាន ចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការដាំបង្គោល Implant ក្នុងឆ្អឹងដើម្បីដាក់ធ្មេញពីក្រុមហ៊ុន Ankylos ឆ្នាំ2011។ ក្នុងឆ្នាំ 2012 ទន្តបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកទន្តសាស្ត្រ និង ទទួលបាន វិញ្ញាបនបត្រពីវិទ្យាស្ថានស្រាវជ្រាវផ្នែកទន្តសាស្ត្រនៃប្រទេសកូរ៉េ (Korean Orthodontic Research Institute) ។ ហើយទន្តបណ្ឌិតបានបន្តការសិក្សាដើម្បីទទួលយកនូវសញ្ញាប័ត្រជាន់ខ្ពស់ (Diploma) ផ្នែកពត់ធ្មេញជាមួយវិទ្យាស្ថានស្រាវជ្រាវផ្នែកពត់ធ្មេញនៃ ប្រទេសកូរ៉េ។
ក្រៅពីនេះ ទន្តបណ្ឌិតធ្លាប់បានចូលរួមសិក្ខាសាលានៅ ក្រៅប្រទេសដូចជា សិក្ខាសាលា ផ្នែកដាំបង្គោលក្នុងឆ្អឹងជាមួយសមាគម ICOI ឆ្នាំ2011 នៅប្រទេសវៀតណាម សិក្ខាសិលាស្តីអំពីឡាស៊ែរ ក្នុងវិស័យទន្តសាស្រ្ត (Laser in Dentistry) ឆ្នាំ2012 នៅប្រទេសថៃ និងធ្លាប់បានធ្វើបទបង្ហាញអំពីការស្រាវជ្រាវផ្នែកទន្តសាស្រ្តអន្តរជាតិឆ្នាំ 2011 នៅប្រទេសសិង្ហបុរី។
ក្រៅពីនេះទន្តបណ្ឌិត ក៏ជាគ្រូបង្រៀន ក្រៅម៉ោងក្នុងគ្លីនីកនៃសាកលវិទ្យាល័យអន្តរជាតិ។

ទន្តបណ្ឌិត ឃួន តុលា និយាយភាសាខ្មែរ និងភាសាអង់គ្លេស