ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បរិច្ចាគថវិកា និង របាំងមុខការពារគ្រូពេទ្យ ដល់គណៈកម្មាធិការជាតិប្រយុទ្ធនិងជំងឺកូវីដ១៩ (COVID-19)

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19) ក្រុមគ្រូពេទ្យរបស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់​ បានចូលរួមបរិច្ចាគ របាំងមុខការពារគ្រូពេទ្យ និងថវិកាចំនួន ២០០០,០០០រៀល ជូនដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)  ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនោះ គណៈគ្រប់គ្រង និងក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ក៏បានអំពាវនាវ និងលើកទឹកចិត្តដល់សាធារណៈជនទាំងអស់ ឲ្យចូលរួមក្នុងការបរិច្ចាគជាសំភារៈពេទ្យ ឬថវិកា ដើម្បីផ្តល់លទ្ធភាពអោយបានពេញលេញដល់គណៈកម្មាធិការជាតិប្រយុទ្ធនឹងជំងឺកូវីដ១៩ (COVID-19)  ក្នុងការទប់ស្កាត់ការរីករាលដាល និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ជាពិសេសតាមដាន និងអនុវត្តអោយបានខ្ជាប់ខ្ជួននូវសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលស្តីអំពី វិធានការការពារការចម្លងវីរុសកូវីដ១៩។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង