ក្រុមគ្រូពេទ្យ របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ រួមគ្នាផ្តល់ជូនកៅអីថ្ម ដល់សាលាបឋមសិក្សាកូលាប១

ដោយមានការអំពាវនាវពីនាយកសាលាបឋមសិក្សាកូលាប១ និងមើលឃើញនូវកង្វះខាតកៅអីថ្មសម្រាប់ សិស្សានុសិស្សក៏ដូចជាលោកគ្រូអ្នកគ្រូអង្គុយសម្រាកក្រៅម៉ោងសិក្សា និងសម្រាប់ឪពុកម្តាយសិស្សអង្គុយរងចាំកូនចេញពីរៀន។ នាល្ងាចថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០១៧ ក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានរួមគ្នាបរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីផ្តល់ជូនជាកៅអីថ្មដល់សាលាបឋមសិក្សាកូលាប១ ចំនួន ១០។

គួររំលឹកផងដែរថាកន្លងមក ក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ក៏បានបរិច្ចាគកៅអីថ្ម ដល់សាលាបឋមសិក្សាភ្នំដូនពេញ និងជារឿយៗ បានចុះបង្រៀនពីរបៀបសម្អាត និងថែរក្សាមាត់ធ្មេញដល់សិស្សានុសិស្សក្នុងសាលានានាទាំងរដ្ឋ និងឯកជន ក្នុងគោលបំណងលើកកម្ពស់សុខភាពមាត់ធ្មេញ ដល់កុមារកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ក្រុមគ្រូពេទ្យរបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សូមអំពាវនាវ និងលើកទឹកចិត្តដល់មាតាបិតាទាំងអស់អោយបង្កើនការយកចិត្តទុកដាក់ដល់សុខភាពមាត់ធ្មេញរបស់បុត្រធីតារបស់លោកអ្នក ដោយដាស់ តឿន ពួកគាត់អោយសំអាតធ្មេញរៀងរាល់ក្រោយពេលញាំអាហាររួច និងនាំពួកគាត់មកពិនិត្យសុខភាពមាត់ធ្មេញរៀងរាល់ ៦ខែម្តង ដើម្បីអោយគ្រូពេទ្យធ្មេញត្រួតពិនិត្យ សម្អាត ហើយបង្រៀនពួកគាត់ពីរបៀបសម្អាត និងថែរក្សាមាត់ធ្មេញអោយបានត្រឹមត្រូវ។

អស់រយៈពេលជាង ២១ឆ្នាំកន្លងមកនេះ រំចង់ បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវសេវាពេទ្យធ្មេញដែល​មាន​គុណភាព និងបច្ចេសទេសខ្ពស់ជូនដល់អតិថិជនជាតិ និងអន្តរជាតិ និងត្រូវបានទទួលស្គាល់ គុណភាពស្តង់ដាអន្តរជាតិ ISO 9001:2008 ប្រកបដោយភាពល្បីល្បាញ ជាពេទ្យធ្មេញល្អបំផុត លំដាប់អន្តរជាតិនៅក្នុងទីក្រុងភ្នំពេញ។

គណៈគ្រប់គ្រង និង​បុគ្គលិកទាំងអស់របស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់ទ្រង់ ឯកឧត្តម លោកឧកញ៉ា លោកជំទាវ លោក លោកស្រី អ្នកនាងកញ្ញា ដែលជានិច្ចជាកាលតែងតែស្រលាញ់ គាំទ្រ និងជ្រើសរើស រំចង់ ជាពេទ្យធ្មេញប្រចាំគ្រួសារជារៀងរហូត។ យើងខ្ញុំសូមជូនពរដល់អតិថិជន និងប្រជាពលរដ្ឋទាំងអស់ ឲ្យមានសុខភាពល្អ សិរីសួស្តី សុភមង្គល និងរស់នៅប្រកបដោយសុខសន្តិភាពគ្រប់ពេលវេលា។

img_5746
img_5749
img_5754
img_5775
img_5826
img_5871
img_5902
img_5908

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង