ដាក់ធ្មេញប្រើពេលតែមួយថ្ងៃ E4D

ជាមួយនឹងបច្ចេកវិទ្យាទន្តសាស្ត្រថ្មីចុងក្រោយបំផុត សម្រាប់ប្រទេសកម្ពុជា។

E4D Same Day Crowns

សូមអរគុណចំពោះបច្ចេកវិទ្យាថ្មីព្រមទាំងការខិតខំប្រឹងប្រែង របស់រំចង់ទៅលើឧបករណ៍ទំនើបបំផុត ដែលកំពុងតែប្រើ ប្រាស់ទូទាំងសកលលោក ហើយឥឡូវនេះ លោកអ្នក អញ្ជើញមកតែម្តង អាចដាក់ធ្មេញថ្មីមួយបានភ្លាមនៅ មន្ទីរពេទ្យរំចង់។
បច្ចេកវិទ្យា E4D ប្រើប្រាស់ប្រព័ន្ធកុំព្យូទ័រដើម្បីវិភាគ ក្នុងមាត់របស់អតិថិជន ហើយបញ្ជូនទិន្ន័យនោះទៅកាន់ ប្រព័ន្ធកុំព្យូទ័រ ដើម្បីបង្កើតជាគំរូ 3D នៃមាត់របស់អ្នក។ តាមរយៈ E4D យើងលែងប្រើវិធី សាស្រ្តផលិតធ្មេញដោយដៃ ដែលតម្រូវឲ្យអតិថិជនមកជួប គ្រូពេទ្យច្រើនលើកច្រើនសា ច្រើន
សប្តាហ៍ ហើយបំបាត់ធ្មេញបណ្តោះអាសន្នដែលមិនល្អ។ E4D ផ្តល់នូវធ្មេញត្រឹមត្រូវល្អឥតខ្ចោះ ជាប់លាប់ជាអចិន្ត្រៃយ៍ក្នុងរយៈពេលតែប៉ុន្មានម៉ោង។
លោកអគ្គនាយក ទិត ហុងយឺ បានធ្វើការស្រាវជ្រាវទៅលើបច្ចេកវិទ្យា E4Dដែលអាចរកបានល្អបំផុត ហើយបានធ្វើការចូលរួមសិក្ខាសាលាពីរសប្តាហ៍នៅឯសាកលវិទ្យាល័យ E4D សហរដ្ឋអាមេរិក ដែលជាផ្នែកនៃការរួមចំណែកជារួមរបស់រំចង់ ទៅលើបច្ចេកវិទ្យាថ្មីបំផុតនេះ។
លោកអគ្គនាយក ទិត ហុងយឺ បានមានប្រសាសន៍ថា “នេះគឺជាបច្ចេកវិទ្យាថ្មីចុងក្រោយបំផុតសម្រាប់ ទន្តសាស្រ្តទំនើប”។
E4D Same Day Crowns
បើយោងទៅតាមអនុសាសន៍របស់អគ្គនាយក ទិត ហុងយឺ បានឲ្យដឹងថា E4D មានដំណើរប្រព្រឹត្តទៅ ពីរបីដំណាក់កាលដូចជា ដំបូងយើងត្រូវរៀបចំធ្មេញ ដោយប្រើវិធីសាស្រ្តធម្មតាដើម្បីសម្អាតធ្មេញខូចចេញ ហើយរៀបចំជាមូលដ្ឋានសម្រាប់ដូរធ្មេញ។ បន្ទាប់មក ទៀត រូបភាពឌីជីថលនៃធ្មេញ ដែលបានរៀបចំគឺត្រូវ បានយកមក ហើយគេត្រូវបញ្ជូនរូបភាពនោះទៅកាន់ កុំព្យូទ័រសម្រាប់បង្កើតឡើងវិញ និងបន្ទាប់មកទៀត បញ្ជូនទៅដល់ម៉ាស៊ីនផលិតរហូតបំពេញតាម លក្ខខណ្ឌកំណត់របស់បច្ចេកទេស។ អតិថិជនមិនចាំបាច់រង់ចាំធ្វើការសម្រេចចិត្ត ឬក៏ត្រលប់មក វិញជាលើកទីពីរដើម្បីដាក់ធ្មេញ Inlay, Onlay, Veneer ឬធ្មេញស្រោបនោះឡើយ។