ទន្តសាស្ត្រផលិតគ្រាប់ធ្មេញ

នៅមន្ទីរពេទ្យរំចង់ មានទទួលដាក់ធ្មេញជាច្រើនប្រភេទដូចជា៖

  • Metal ceramic crowns
  • Gold ceramic crowns
  • Full gold crowns
  • Full ceramic crown
  • Zirconium crown
  • Ceramic veneer

មន្ទីរពេទ្យរំចង់ប្រើប្រាស់នូវបច្ចេកវិទ្យាទន្តសាស្ត្រចុងក្រោយ E4D CAD/CAM មកពីសហរដ្ឋ អាមេរិក ក្នុងការផលិតគ្រាប់ធ្មេញ និងធ្មេញស្ពានដែលមានគុណភាពកំរិតអន្តរជាតិ។

ម៉ាស៊ីន E4D អាចផលិតគ្រាប់ធ្មេញយ៉ាងរហ័សក្នុងពេលតែមួយថ្ងៃដែលអ្នកជំងឺធ្វើការណាត់ជួប។ សំរាប់ទន្តបណ្ឌិតទូទៅភាគច្រើន ដើម្បីធ្វើការផលិតគ្រាប់ធ្មេញមួយ តម្រូវអោយផ្ញើរពុម្ភធ្មេញទៅ កន្លែងផលិតគ្រាប់ធ្មេញខាងក្រៅដើម្បីផលិតជូនពួកគាត់។ ដូច្នេះអតិថិជនត្រូវធ្វើការណាត់ជួប យ៉ាងតិច 2ដងដើម្បីទទួលបានគ្រាប់ធ្មេញមួយ។ ជាមួយនឹងបច្ចេកវិទ្យាផលិតគ្រាប់ធ្មេញប្រើពេល តែមួយថ្ងៃរបស់ E4D វិញ អតិថិជនអាចទទួលបាននូវធ្មេញដ៏រឹងមាំយ៉ាងលឿនក្នុងពេលតែមួយថ្ងៃ ជំនួសអោយការណាត់ជួបច្រើនដងដែលបណ្តាលអោយខាតពេលវេលាច្រើន។

នេះជាកត្តាដ៏ល្អក្នុងការជួយសម្រួលពេលវេលាដល់លោកអ្នកដែលមមាញឹកនឹងការងារខ្លាំង និង ជាពិសេសសំរាប់ភ្ញៀវទេសចរដែលមកលេងប្រទេសកម្ពុជា ដោយលោកអ្នកអាចទទួលបានធ្មេញ ដ៏ស្រស់ស្អាត នៅរំចង់ដោយធ្វើការណាត់ជួបតែម្តងគត់។ ម៉ាស៊ីន E4D ប្រើប្រាស់នូវប្រព័ន្ធកុំព្យូទ័រ ដើម្បីធ្វើការផ្តិតយករូបភាពក្នុងមាត់របស់អ្នកជំងឺ រួចបញ្ជូនបន្តទៅកាន់កុំព្យូទ័រជាគំរូ 3D។ ​វិធីនេះបង្កលក្ខណៈងាយស្រួលដល់ទន្តបណ្ឌិតជ្រើសរើសយកនូវសំភារៈដែលស័ក្តសមបំផុតក្នុងការ ផលិតគ្រាប់ធ្មេញក្នុងរយៈពេលដ៏ខ្លី។

3 ដំណាក់កាលសំខាន់ៗនៃការផលិតគ្រាប់ធ្មេញរបស់ម៉ាស៊ីន E4D:

ដំបូងធ្មេញរបស់អ្នកត្រូវបានរៀបចំដោយវិធីឆាបនូវសាច់ធ្មេញដែលពុកខូចចេញ រួចរៀបចំជាទំរ សំរាប់ដាក់ធ្មេញស្រោប។ បន្ទាប់មកយើងប្រើប្រាស់នូវម៉ាស៊ីនស្កេន (E4D Scanner) ផ្តិតយក រូបភាពធ្មេញរបស់អ្នកដែលបានរៀបចំរួច។ រូបភាពធ្មេញនេះនឹងត្រូវបានបញ្ជូនបន្តទៅកាន់កុំព្យូទ័រ ដើម្បីធ្វើការរចនារូបរាងឱ្យដូចជាធ្មេញធម្មជាតិពិតៗ រួចបញ្ជូនទៅកាន់ម៉ាស៊ីនផលិតធ្មេញ (E4D Milling) ដើម្បីផលិតជាគ្រាប់ធ្មេញ។ ទន្តបណ្ឌិតរំចង់នឹងធ្វើការជ្រើសរើសសំភារៈដែលស័ក្តសមទៅនឹងស្ថានភាពធ្មេញនិងចំណង់ចំណូល ចិត្តរបស់លោកអ្នក។ ដូចនេះលោកអ្នកពុំចាំបាច់រង់ចាំ ក្នុងការខាំពុម្ភធ្មេញ ហើយត្រឡប់មកម្តង ទៀតដើម្បីទទួលបានធ្មេញ Inlay, Onlay, Veneer, និងធ្មេញស្រោប។
សរុបមកលោកអ្នកទទួលបានទាំងគុណភាព និងសម្ផស្សជាមួយនឹងទន្តបណ្ឌិតរបស់លោកអ្នក ដោយធ្វើការណាត់ជួបតែម្តងប៉ុណ្ណោះ។ គុណសម្បត្តិនេះបង្កភាពងាយស្រួលសំរាប់លោកអ្នក ដែលពុំសូវមានពេលវេលាច្រើន និងជាពិសេសសំរាប់អ្នកជំងឺដែលមកពីក្រៅប្រទេស។

សូម ទំនាក់ទំនងមកកាន់យើងខ្ញុំដើម្បីទទួលបានព័ត៌មានបន្ថែម។

យើងខ្ញុំរីករាយរង់ចាំស្វាគមន៍លោកអ្នកជានិច្ច។