ការព្យាបាលធ្មេញពុក ឬ ប្រហោង(ដង្កូវស៊ីធ្មេញ)

សំណួរ: តើអ្វីទៅដែលហៅថា ការព្យាបាលធ្មេញពុក ឬប្រហោង?

ចម្លើយ:

ការព្យាបាលធ្មេញពុក ឬ មានប្រហោងត្រូវបានគេហៅដោយសាមញ្ញថា ប៉ះធ្មេញ ដោយសារធាតុពណ៌ខ្មៅ (Silver amalgam) ឬ ថ្នាំមានពណ៌ដូចធ្មេញធម្មជាតិ ក៏ប៉ុន្តែការស្រោបធ្មេញក៏ជាផ្នែកមួយនៃការព្យាបាលធ្មេញពុក ឬ ប្រហោងដែរ។

ការស្រោបធ្មេញអាចជួយគ្របពីលើផ្ទៃធ្មេញដិតពណ៌ ឬ ដាក់ពីលើបង្គោលធ្មេញ ឬ ធ្វើជាធ្មេញស្ពាន ដើម្បីជំនួសធ្មេញដែលបាក់។

សំណួរ: តើមានការព្យាបាលប្រភេទផ្សេងៗទៀត ក្រៅពីការបិតធ្មេញ ស្រោបធ្មេញ និងការធ្វើជាស្ពាន ឬទេ?

ចម្លើយ:

ជាទូទៅក្រៅពីការស្រោបធ្មេញ ឬ ធ្វើធ្មេញស្ពាន ក៏មានការងារផ្សេងៗទៀតរួមមាន ការភ្ជាប់ធ្មេញ ការដាំបង្គោលធ្មេញ ការធ្វើធ្មេញស្និត និង បន្ទះស្តើងបិត លើផ្ទៃធ្មេញ (Dental Veneer) ។

ការពិនិត្យ – ពិភាក្សា ​- គំរោងព្យាបាលទូទៅ រួមទាំងការថតកាំរស្មីអុិច (X-Ray) នឹងអាចជួយពេទ្យធ្មេញអោយសំរេចចិត្តថា តើការជួសជុលប្រភេទណាដែលត្រឹមត្រូវ និងសាកសមសំរាប់អ្នក។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង