ភាពល្អឥតខ្ចោះក្នុងវិស័យទន្តសាស្ត្ររបស់ រំចង់ – សន្និបាតលើកទី១

មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានរៀបចំសន្និបាតមួយស្តីពី «ភាពល្អឥតខ្ចោះក្នុងវិស័យទន្តសាស្ត្ររបស់ រំចង់ Roomchang Excellence in Dentistry» ដើម្បីចូលរួមចំណែកលើកកម្ពស់នូវចំណេះដឹង និងជំនាញវិជ្ជាជីវៈ តាមរយៈការធ្វើបទបង្ហាញ ចែករំលែកនូវអ្វីដែលក្រុមទន្តបណ្ឌិត បានកំពុង និងអនុវត្តប្រកបដោយជោគជ័យ និងបន្តការសិក្សាស្រាវជ្រាវដោយឥតឈប់ឈរក្នុងវិស័យទន្តសាស្ត្រ។

សន្និសិទ្ធដ៏មានសារៈសំខាន់នេះ រៀបចំឡើងនៅថ្ងៃទី ១៣ ខែ ធ្នូ ឆ្នាំ ២០១៥ ម្សិលមិញនេះ ដោយមានការចូលរួមពីទន្តបណ្ឌិត និងទន្តនិស្សិតជាច្រើននាក់។ លោកទន្តបណ្ឌិត ទិត ហុងយឺ បានថ្លែងឲ្យដឹងថា នេះជាលើកទី១ ដែល មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បង្កើតឡើងនូវសន្និសិទ្ធនេះ វាអាចនឹងជាសន្និសិទ្ធមួយដែលមិនល្អឥតខ្ចោះ ប៉ុន្តែវាជាសញ្ញាមួយដែលសបញ្ជាក់ថា រំចង់ ពិតជាបានឈានជើងទៅដល់សម័យទំនើបកម្មនៃវិស័យទន្តសាស្ត្រក្នុងពិភពលោកពិតប្រាកដមែន។

លោកទន្តបណ្ឌិតបន្តថា ចាប់តាំងពីឆ្នាំ១៩៩៦ មកដល់ពេលនេះ គឺជាថ្ងៃខួប ២០ឆ្នាំ របស់ រំចង់ ដែលបាននឹងកំពុងបម្រើសេវាពេទ្យធ្មេញទូទៅ និងឯកទេសជូនអតិថិជន។ ភាពរីកចម្រើន និងភាពជោគជ័យរបស់ រំចង់ សព្វថ្ងៃ គឺបានមកពីការខិតខំប្រឹងជាមួយនឹង ទស្សនៈវិស័យយូរអង្វែងរបស់ក្រុមទន្តបណ្ឌិត ដែលបានធ្វើឲ្យអតិថិជនជាតិ និងអន្តរជាតិមានទំនុកចិត្ត និងតែងតែបន្តគាំទ្រដោយចាត់ទុក រំចង់ ជាមន្ទីរពេទ្យធ្មេញដ៏ល្អប្រចាំគ្រួសារ និងជាទីប្រឹក្សាផ្នែកទន្តសាស្ត្រជាទីទុកចិត្តបំផុត។

ជាចុងក្រោយ លោកទន្តបណ្ឌិត ទិត ហុងយឺ បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ ក៏ដូចជាទន្តបណ្ឌិត និងទន្តនិស្សិត ដែលបានចំណាយពេលវេលាដ៏មានតម្លៃ ចូលរួមក្នុងសន្និសិទ្ធស្តីពី «ភាពល្អឥតខ្ចោះ ក្នុងវិស័យទន្តសាស្ត្ររបស់ រំចង់» ហើយលោកសង្ឃឹមថា ការចែករំលែកនូវបទពិសោធន៍នេះ នឹងធ្វើឲ្យទន្តបណ្ឌិត និងទន្តនិស្សិតទទួលបាននូវគំនិត និងបទពិសោធន៍ល្អៗ ជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍វិស័យទន្តសាស្ត្រសម្រាប់កម្ពុជា។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង