ភាពល្អឥតខ្ចោះក្នុងវិស័យទន្តសាស្ត្ររបស់ រំចង់ – សន្និបាតលើកទី២

នៅថ្ងៃទី ១៧ – ១៨ ខែ ធ្នូ ឆ្នាំ ២០១៦ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ បានរៀបចំសន្និបាតលើកទី២ស្តីពី “ភាពល្អឥតខ្ចោះក្នុងវិស័យទន្តសាស្រ្តរបស់ រំចង់” Roomchang Excellence in Dentistry សន្និបាតនេះបានរៀបចំឡើងរយៈពេល ២ថ្ងៃ នៅសណ្ឋាគារក្រវ៉ាន់ ដែលមានសិក្ខាកាមជាទន្តបណ្ឌិត ទន្តនិស្សិត ជំនួយការទន្តពេទ្យចូលរួមចំនួន ៩០នាក់ គោលបំណងនៃសន្និបាតនេះ គឺដើម្បីចូលរួមចំណែកលើកកំពស់ចំនេះដឹង និងជំនាញវិជ្ជាជីវៈ តាមរយៈការធ្វើបទបង្ហាញចែករំលែកនូវអ្វីដែលក្រុមទន្តបណ្ឌិត រំចង់ បានកំពុងនឹងអនុវត្តប្រកបដោយ ភាពជោគជ័យ តាមការសិក្សាស្រាវជ្រាវដោយឥតឈប់ឈរក្នុងវិស័យទន្តសាស្រ្ត និងជាការប្រកួតប្រជែងសេវាទន្តសាស្រ្តក្នុងតំបន់ ដើម្បីអូសទាញទេសចរណ៍ជុំវិញពិភពលោកមកទស្សនាប្រទេសកម្ពុជា និងទទួលសេវាទន្តសាស្រ្តផងដែរ។

គួររំលឹកផងដែរថា រំចង់ បាននឹងកំពុងបម្រើសេវាទន្តសាស្រ្តទូទៅ និងឯកទេសជំនាញជូនអតិថិជន ជាតិ និងអន្តរជាតិអស់រយៈពេលជាង ២១ឆ្នាំគិតចាប់តាំងពីឆ្នាំ ១៩៩៦ មកម៉្លេះ។ ភាពជោគជ័យ និងរីកចម្រើន របស់ រំចង់ សព្វថ្ងៃគឺបានមកពីការខិតខំប្រឹងប្រែងជាមួយ និងទស្សនៈវិស័យយូរអង្វែងរបស់ក្រុមទន្តបណ្ឌិត និងបុគ្គលិក រំចង់ ដែលបានធ្វើអោយអតិថិជនជាតិ និងអន្តរជាតិមានទំនុកចិត្ត និងតែងតែបន្តគាំទ្រ ដោយចាត់ទុក រំចង់ ជាមន្ទីរពេទ្យធ្មេញដ៏ល្អប្រចាំគ្រួសារ និងជាទីប្រឹក្សាផ្នែកទន្តសាស្រ្តដែលទុកចិត្តបំផុត។

ជាកិច្ចបញ្ចប់នៃកម្មវិធី ទន្តបណ្ឌិត ទិត ហុងយឺ អគ្គនាយក មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ បានថ្លែងអំណរគុណដល់ភ្ញៀវកិត្តិយសទាំងអស់ក៏ដូចជាទន្តបណ្ឌិត និងទន្តនិស្សិតដែលបានចំណាយ ពេលវេលាដ៏មានតម្លៃចូលរួមសន្និសិទស្តីពី “ ភាពល្អឥតខ្ចោះក្នុងវិស័យទន្តសាស្រ្ត រំចង់” ។ លោកទន្តបណ្ឌិត សង្ឃឹមថាការចែករំលែកនូវបទពិសោធន៍តាមរយៈការធ្វើបទបង្ហាញ និងធ្វើអោយទន្តបណ្ឌិត និងទន្តនិស្សិតទាំងអស់ ដែលបានចូលរួមក្នុងសន្និបាតនេះទទួលបាននូវគំនិត និងបទពិសោធន៍ល្អៗ ជាប្រយោជន៍ក្នុងការអភិវឌ្ឍន៍វិស័យទន្តសាស្រ្តក្នុងប្រទេសកម្ពុជា និងប្រជាជនយើង។

លើសពីនេះទៅទៀតលោកទន្តបណ្ឌិតបានថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់អតិថិជន ជាតិ និងអន្តរជាតិ ដែលបាននឹងកំពុងប្រើប្រាស់សេវាពេទ្យធ្មេញនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង