យល់ដឹងអំពីជំងឺរលាកប្រអប់ខ្យល់ SINUS

តើអ្វីជាការរលាកប្រអប់ខ្យល់ Sinus?

យ៉ាងហោចណាស់មានរោគសញ្ញា ២ក្នុងចំណោមរោគសញ្ញាចំបង ៤ ដែលតែងតែកើតឡើងចំពោះការរលាករុំារៃនៃប្រអប់ខ្យល់ Sinus ៖

  • ការហៀរសំបោរច្រើនធ្លាក់ទៅផ្នែកខាងក្រោយបំពង់ក ដែលមានសភាពខាប់ ពណ៌លឿង ឬបៃតង
  • តឹងច្រមុះដែលនាំអោយពិបាកក្នុងការដកដង្ហើម
  • ហើមនៅរង្វង់ភ្នែក និងមានការឈឺចាប់ថ្ពាល់ ច្រមុះ ឬថ្ងាស។
  • ច្រមុះមិនសូវស្រង់ដឹងក្លិន និងមិនសូវដឹងរសជាតិ (ចំពោះមនុស្សធំ) ឬកុមារឧស្សាហ៍ក្អក។

រោគសញ្ញាផ្សេងទៀតអាចរួមមាន ៖

  • ឈឺត្រចៀក ឈឺ ក
  • មានក្លិនមាត់
  • ចង្អោរ អស់កំលាំង ឬមួម៉ៅ ឆេវឆាវ
  • ឈឺធ្មេញខាងលើ ឬឈឺឆ្អឹងថ្គាមលើ។

ពេលវេលាដែលគួរមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យ

មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ មានម៉ាស៊ីនថត 3D CBCT ជាបច្ចេកវិទ្យាចុងក្រោយគេបង្អស់ ដែលអាចផ្តិតយករូបភាពច្បាស់ និងសុក្រិតក្នុងការជួយរករោគវិនិច្ឆ័យ ការបង្ករោគក្នុងមាត់ និងជំងឺក្នុង Sinus។

សូមមកពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញនៅ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ដើម្បីអោយបានដឹងពីបញ្ហាជំងឺរបស់អ្នក។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង