វិញ្ញាបនបត្រ ISO 9001:2015

ជាលើកទី៦ ដែល មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ទទួលបានវិញ្ញាបនបត្រអន្តរជាតិ ISO 9001:2015(UKAS Accreditation) ផ្នែកប្រព័ន្ធគ្រប់គ្រងមានគុណភាពខ្ពស់ បន្ទាប់ពីមានការចុះត្រួតពិនិត្យ និងវាយតម្លៃដោយសវនករបស់ស្ថាប័នអន្តរជាតិ Bureau Veritas រយៈពេលបីថ្ងៃ។

ស្ថាប័ន Bureau Veritas គឺជាស្ថាប័នអន្តរជាតិវាយតម្លៃ និងផ្តល់វិញ្ញាបនបត្រ ISO និង វិញ្ញាបនបត្រផ្សេងៗទៀតជាច្រើន ដែលត្រូវបានគេទទួលស្គាល់ជាង ៥០ប្រទេស នៅលើពិភពលោក។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.bureauveritas.com

វិញ្ញាបនបត្រនេះបញ្ជាក់ពីភាពឈានមុខគេរបស់ រំចង់ នៅក្នុងវិស័យទន្តសាស្ត្រ ជាមួយទន្តបណ្ឌិត និងបុគ្គលិកប្រកបដោយជំនាញវិជ្ជាជីវៈពិតប្រាកដ។ រំចង់ គឺជាមន្ទីរពេទ្យធ្មេញដំបូងគេដែលទទួលបានវិញ្ញាបនបត្រ ISO 9001 តាំងពីឆ្នាំ ២០០៨ មក។

ទន្តបណ្ឌិត ទិត ហុងយឺ នាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ បានមានប្រសាសន៍ថា “យើងប្រឹងប្រែងយ៉ាងសកម្ម ដើម្បីរក្សានូវគុណភាពសេវាកម្មលំដាប់អន្តរជាតិ និងទទួលបានទំនុកចិត្តពីអតិថិជនគ្រប់ជាតិសាសន៍ ដែលបានធ្វើអោយចំនួនអតិថិជនថ្មីកើនឡើងជារៀងរាល់ឆ្នាំ។ យើងទាំងអស់គ្នាចាត់ទុកអតិថិជនជាបេះដូងរបស់មន្ទីរពេទ្យ មូលហេតុនេះបានធ្វើឲ្យ រំចង់ ក្លាយជា មន្ទីរពេទ្យទន្តសាស្ត្រដែលផ្តល់សេវាកម្មឈានមុខគេ ជាមួយនឹងសេវាបំរើអតិថិជនល្អឥតខ្ចោះ និងមានគុណភាពខ្ពស់។”

រំចង់ មានបុគ្គលិកសរុប ១៣៧នាក់ ក្នុងនោះមាន ទន្តបណ្ឌិត ៣៣នាក់ ដែលភាគច្រើនបានបញ្ចប់ការសិក្សាមកពីបរទេស ហើយមានបទពិសោធន៍ច្រើនឆ្នាំ។ រំចង់ មានទីតាំងព្យាបាលដ៏ទំនើប ជាមួយនឹងអគារ១០ជាន់ ស្ថិតនៅចំកណ្តាលរាជធានីភ្នំពេញ។ អគារនេះត្រូវបានបំពាក់នូវឧបករណ៍ទន្តសាស្ត្រដែលជាបច្ចេកវិទ្យាចុងក្រោយដូចជា ម៉ាស៊ីនផលិតគ្រាប់ធ្មេញដោយកុំព្យូទ័រ (CAD/CAM E4D), ម៉ាស៊ីនថតកាំរស្មីអិុច (3D CBCT), និងម៉ាស៊ីនសម្លាប់មេរោគ (Autoclave Sterilization) ជាដើម។

រំចង់ ក៏បានចូលរួមជួយសង្គម តាមរយៈសកម្មភាពស្ម័គ្រចិត្ត និងកម្មវិធីសប្បុរសធម៌មួយចំនួន ដោយចាប់តាំងពីឆ្នាំ ២០០៧ ក្រុមទន្តបណ្ឌិត និងបុគ្គលិករបស់ រំចង់ បានចំណាយពេលវេលា និងវិជ្ជាជីវៈក្នុងការព្យាបាលជូនកុមារ និងប្រជាពលរដ្ឋក្រីក្រពី ១០០ ទៅ ៣០០នាក់ ក្នុងមួយថ្ងៃដោយឥតគិតថ្លៃ តាមរយៈគ្លីនីកចល័តរបស់ រំចង់ នៅតាមបណ្តាខេត្តនានា។ ក្រៅពីនេះក្រុមទន្តបណ្ឌិត និងបុគ្គលិករបស់ រំចង់ ក៏បានបរិច្ចាគឈាមដល់ មន្ទីរពេទ្យកុមារគន្ធបុប្ផា ក្នុងការអបអរសាទរ គម្រប់ខួប២៣ឆ្នាំរបស់ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់

រំចង់ បានចាប់ផ្តើមពីគ្លីនីកធ្មេញតូចមួយក្នុងឆ្នាំ ១៩៩៦ បន្ទាប់មកបានប្រែខ្លួនពីគ្លីនីកទៅជាមន្ទីរពេទ្យ ដែលមានមានទីតាំងអគារថ្មីកំពស់ ១០ជាន់នៅចុងឆ្នាំ ២០១១។ បច្ចុប្បន្ន រំចង់ បានផ្តល់សេវាកម្មជូន អតិថិជនបរទេសប្រហែល ៤០ភាគរយ នៃចំនួនអតិថិជនសរុប ក្នុងនោះ រំចង់ បានទាក់ទាញភ្ញៀវទេសចរណ៍ បរទេសដែលស្វែងរកសេវាទន្តសាស្ត្រមានគុណភាពល្អ និងតម្លៃសមរម្យនៅតំបន់អាស៊ីមកប្រទេសកម្ពុជាផងដែរ។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង