ទន្ដបណ្ឌិត ម៉ៅ ឈីអេង – DDS

ទន្តបណ្ឌិត ម៉ៅ ឈីអេង បានទទួលសញ្ញាបត្របរិញ្ញាបត្រផ្នែកវះកាត់ធ្មេញ (BDS) ពីសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន ក្នុងឆ្នាំ ២០២០។ លោកបានបន្ត ការសិក្សា និងបញ្ចប់ថ្នាក់ទន្តបណ្ឌិតផ្នែកវះកាត់ធ្មេញ (DDS) ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងឆ្នាំ ២០២២ និងបានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រកុំព្យូទ័រ (IT) ផងដែរ។
ចាប់តាំងពីឆ្នាំ 2014 មក លោកទន្តបណ្ឌិត ម៉ៅ ឈីអេង បានចូលរួមយ៉ាងសកម្មក្នុងបេសកកម្មទន្តសាស្ត្រជាមួយក្រុមអ្នកស្ម័គ្រចិត្តរបស់ប្រទេសសិង្ហបុរី ដោយផ្តល់ការព្យាបាលធ្មេញឥតគិតថ្លៃ ជូនប្រជាជនប្រទេសកម្ពុជានៅតាមទីជនបទ។ គាត់ជានិស្សិតដែលមានស្នាដៃឆ្នើម ហើយបានទទួលអាហារូបករណ៍ទៅបន្តថ្នាក់បរិញ្ញាបត្រផ្នែកវះកាត់មាត់ធ្មេញនៅប្រទេសជប៉ុន។ ក្នុងអំឡុងពេលសិក្សា គាត់គឺជានិស្សិតស្រាវជ្រាវវិទ្យាសាស្ត្រនៅនាយកដ្ឋានជីវវិទ្យា Calcified Tissue នៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា ប្រទេសជប៉ុន។ គាត់ក៏បានបញ្ចប់កម្មសិក្សានៅនាយកដ្ឋានវះកាត់ឆ្អឹងថ្គាម Maxillofacial និងទន្តសាស្ត្រនៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យព្រះអង្គឌួង ដោយទទួលបានបទពិសោធន៍ជាច្រើនក្នុងវិស័យទន្តសាស្ត្រ។ ចាប់តាំងពីឆ្នាំ 2022 លោកបានប្រកបការងារជាទន្តបណ្ឌិតពិនិត្យមាត់ធ្មេញទូទៅនៅមន្ទីរពេទ្យធ្មេញ រំចង់
លោកទន្តបណ្ឌិត ម៉ៅ ឈីអេង ប្តេជ្ញាផ្តល់ការព្យាបាលធ្មេញដ៏ល្អបំផុតជូនអ្នកជំងឺទាំងអស់ដែលអញ្ជើញមកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់។
លោកទន្តបណ្ឌិត ម៉ៅ ឈីអេង​ អាចនិយាយបាន ភាសាខ្មែរ អង់គ្លេស ចិន និងជប៉ុន។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង