ទន្តបណ្ឌិត កែវ ប្រឹក្សា – DDS, PhD.

ទន្តបណ្ឌិត កែវ ប្រឹក្សា បានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រទន្តសាស្រ្តនៅឆ្នាំ២០១២ និងថ្នាក់ទន្តបណ្ឌិតនៅឆ្នាំ ២០១៥ ពីសកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។ នៅអំឡុងឆ្នាំ ២០១២ គាត់បានទៅផ្លាស់ប្តូរការសិក្សារយៈពេលខ្លីនៅសកលវិទ្យាល័យ Hiroshima ក្នុងប្រទេសជប៉ុន។ នៅឆ្នាំ២០១៥ គាត់បានបន្តការសិក្សានៅ សកលវិទ្យាល័យ Tokyo Medical and Dental University ក្នុងប្រទេសជប៉ុន ហើយបានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកទន្តសាស្រ្ត ក្នុងឆ្នាំ២០២០នៅទីនោះ។ ក្រៅពីផ្នែកទន្តសាស្រ្ត គាត់ក៏បានទទួលបរិញ្ញាប័ត្រផ្នែកអប់រំភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេសនៅឆ្នាំ២០១១ផងដែរ។

កន្លងមក គាត់បានជួយក្រុមដាំបង្គោលក្នុងឆ្អឹងមកពីក្រៅប្រទេស និងចូលរួមចំនែកក្នុងសកម្មភាពសង្គមជាច្រើនដូចជា ផ្តល់ការទទួលពិនិត្យព្យាបាលមាត់ធ្មេញជូនប្រជាជនតាមស្រុកភូមិនានា តាមរយៈការចុះបេសកកម្ម និងអង្គការផ្សេងៗដូចជាអង្គការដើម្បីភាពញញឹមនៃកុមារ និង Organization of International Support for Dental Education ជាដើម។ គាត់ក៏បានទទួលការបណ្តុះបណ្តាលការងារនៅក្នុងគ្លីនិកឯកជន ហើយបន្តការចូលរួមវគ្គបណ្តុះបណ្តាលផ្សេងៗនៅក្នុង និងក្រៅប្រទេសដែលធ្វើអោយគាត់ទទួលបានបទពិសោធន៍ជាច្រើន។

គាត់សង្ឃឹមថានឹងយកបទពិសោធន៍ដែលទទួលបានកន្លងមក មកផ្តល់ជូនដល់អតិថិជននៅមន្ទីរពេទ្យទន្តសាស្រ្តរំចង់ និងប្រជាជនខ្មែរគ្រប់រូប។

ទន្តបណ្ឌិត កែវ ប្រឹក្សា និយាយភាសាខ្មែរ អង់គ្លេស ថៃ និងជប៉ុន។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង