ទន្តបណ្ឌិត កែ ចិន្តា-DDS,Msc.

ទន្តបណ្ឌិត កែ ចិន្តា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រទន្តសាស្ត្រក្នុងឆ្នាំ២០០៩ និងថ្នាក់ទន្តបណ្ឌិត ក្នុងឆ្នាំ ២០១១ នៅសាកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល។ ដើម្បីពង្រីកចំណេះជំនាញ និងឯកទេសរបស់គាត់ ទន្តបណ្ឌិត ចិន្តា បានចូលរួមវគ្គបណ្តុះបណ្តាល សិក្ខាសិលានានា ទាំងក្នុង និងក្រៅប្រទេស។ ជាក់ស្តែងនៅក្នុងឆ្នាំ ២០១៣ គាត់បានទទួលសញ្ញាប័ត្របញ្ចប់វគ្គសិក្សាលើជំនាញពត់តម្រង់ធ្មេញនៅ ប្រទេសសិង្ហបុរី។

បន្ទាប់មក ក្នុងឆ្នាំ ២០១៥ គាត់បានបញ្ចប់វគ្គសិក្សាស្តីអំពី ការដាំបង្គោលធ្មេញក្នុងឆ្អឹង។ បច្ចុប្បន្ន គាត់កំពុងសិក្សាថ្នាក់អនុបណ្ឌិតផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹង នៅសាកលវិទ្យាល័យ Goethe ទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ លើសពីនេះ ទន្តបណ្ឌិតបានចូលរួម បេសកកម្មការងារសប្បុរសធម៌នានា តាមរយៈការចុះជួយព្យាបាលជំងឺមាត់ធ្មេញ ជូនប្រជាជននៅទីជនបទជាច្រើនលើកច្រើនសារ។
ទន្តបណ្ឌិតទទួលពិនិត្យព្យាបាលជំងឺមាត់ធ្មេញទូទៅ, ដាំបង្គោលធ្មេញក្នុងឆ្អឹង និងកែសម្ផស្សធ្មេញ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។

ទន្តបណ្ឌិត កែ ចិន្តា និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង