ទន្តបណ្ឌិត ឃុន កុលកុសល – DDS

ដោយបានសិក្សាមុខវិជ្ជាជំនាញឧត្តមសិក្សាពីរក្នុងពេលតែមួយ ទន្តបណ្ឌិត ឃុន កុលកុសល បានបញ្ចប់បរិញ្ញាប័ត្រផ្នែកអប់រំនៅវិទ្យាស្ថានភាសាបរទេស និងថ្នាក់ទន្ដបណ្ឌិតនៅ សាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ក្នុងឆ្នាំ ២០១៤ និង ២០១៨ ស្របគ្នា។

តាំងពីពេលនោះមក ទន្តបណ្ឌិត កុសល បានចូលរួមក្នុងគម្រោងសហគមន៍ទន្តសាស្រ្ត ជាច្រើនដែលបាននាំគាត់ទៅកាន់តំបន់ផ្សេងៗនៃប្រទេសកម្ពុជា ដើម្បីផ្តល់សេវាថែទាំសុខភាព មាត់ធ្មេញឥតគិតថ្លៃដល់ប្រជាជនខ្មែរ។

ក្នុងចំណោមគម្រោងទាំងអស់នេះគឺ Project Angkor ដែល ទន្តបណ្ឌិត កុសល បានធ្វើការស្ម័គ្រចិត្តតាំងពីឆ្នាំ ២០១៥ ក្នុងនាមជាអ្នកដឹកនាំក្រុមនិស្សិតទន្តសាស្ត្រ រួមជាមួយទន្តបណ្ឌិត ក្នុងនិងក្រៅស្រុក ដើម្បីផ្តល់ការថែទាំសុខភាពមាត់ធ្មេញដល់ប្រជាជនក្រីក្រ។ នៅឆ្នាំ ២០១៦ គាត់ទទួលបានឱកាសចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សា រយៈពេលខ្លី នៅមហាវិទ្យាល័យទន្តសាស្ត្រ (Faculty of Dentistry) នៃសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ា (Hiroshima) ក្នុងប្រទេសជប៉ុន។

ទន្តបណ្ឌិត កុសល បានធ្វើបទបង្ហាញ នូវការស្រាវជ្រាវរបស់គាត់នៅសមាជ IDCMR នៅប្រទេសម៉ាឡេស៊ី។ ទន្តបណ្ឌិត កុសល ជឿជាក់លើគំនិតនៃការរៀនសូត្រអស់មួយជីវិត ដូច្នេះគាត់បាន ចូលរួមសិក្ខាសាលា និង សន្និសីទ ទន្តសាស្រ្តជាច្រើនទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រីក ចំណេះដឹងរបស់គាត់ក៏ដូចជា សិក្សាស្រាវជ្រាវការរកឃើញថ្មីៗ និងបច្ចេកវិទ្យា ក្នុងវិស័យទន្តសាស្រ្ត។

ទន្តបណ្ឌិត ឃុន កុលកុសល និយាយភាសាខ្មែរ និងភាសាអង់គ្លេស

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង