ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន – DDS, MSc.

ទន្តបណ្ឌិត ប៊ុនហ៊ាន បានចូលរួមជាមួយ រំចង់ ចាប់តាំងពីឆ្នាំ ២០០៤ ដោយពីមុន គាត់បានធ្វើការ នៅគី្លនីកឯកជនមួយផ្សេង ក្នុងទីក្រុងភ្នំពេញអស់រយៈពេល ៣ឆ្នាំមកហើយ។

គាត់បានបញ្ចប់ការសិក្សាផ្នែកទន្តពេទ្យពីសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល នៅឆ្នាំ ២០០០ និងសញ្ញាបត្រ័ឯកទេសផ្នែកព្យាបាលជាលិកាជុំវិញធ្មេញ នៅឆ្នាំ ២០០៤។ បន្ទាប់មកលោកបានទទួលសញ្ញាប័ត្រផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹងមួយទៀត នៅឆ្នាំ ២០០៨ ពីប្រទេស ម៉ាឡេស៊ី។ លើសពីនេះទៀត ទន្តបណ្ឌិតបានទទួលសញ្ញាបត្រ័ជាន់ខ្ពស់ផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹងពីសាកលវិទ្យាល័យ Goethe នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ នៅឆ្នាំ ២០១៦ ហើយគាត់បានក្លាយជាគ្រូផ្នែកដាំបង្គោលធ្មេញ Ankylos System ប្រចាំប្រទេសកម្ពុជា។

លោកបានផ្តោតការយកចិត្តទុកដាក់លើការព្យាបាលជាលិកាជុំវិញធ្មេញ ការដាំបង្គោលក្នុងឆ្អឹង និង ការស្ថាបនាធ្មេញអោយពេញមាត់ឡើងវិញ ដើម្បីជាជំនួយក្នុងការទំពារអាហារ និងលើកសម្ផស្សមុខមាត់ ព្រោះគាត់រីករាយនៅពេលដែលអ្នកជម្ងឺរបស់គាត់ទទួលបានសម្ផស្ស ដូចដើមឡើងវិញ។ រំចង់ បានពុះពារគ្រប់បែបយ៉ាង ដើម្បីផ្តល់ជូននូវសេវាទន្តសាស្រ្តដែលមានគុណភាព និង បច្ចេសទេសខ្ពស់ជូនចំពោះអតិថិជនជាតិ និងអន្តរជាតិ ជាមួយនឹងការយកចិត្តទុកដាក់ យ៉ាងហ្មត់ចត់បំផុត លើសពីការស្មាន បើប្រៀបធៀបទៅនឹងសេវាទន្តសាស្ត្រនៅបរទេស។

ចំពោះតម្លៃ និងគុណភាព យើងជឿជាក់ថាលោកអ្នកពិតជាភ្ញាក់ផ្អើល បើលោកអ្នកបានមក មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ម្តង ហើយទទួលយកនូវបទពិសោធន៍ពីសេវាទន្តសាស្ត្ររបស់យើងខ្ញុំ។

ទន្តបណ្ឌិត ចៅ ប៊ុនហ៊ាន និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង