ទន្តបណ្ឌិត ជាម រដ្ឋា – DDS

ទន្តបណ្ឌិត ជាម រដ្ឋា បានបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិតនៅសាកលវិទ្យាល័យអន្តជាតិ ក្នុងប្រទេសកម្ពុជា។ គាត់បានចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសិលានានា ទាំងក្នុង និងក្រៅប្រទេសជាទៀងទាត់ក្នងគោលបំណងពង្រឹង និង បង្កើនសមត្ថភាពផ្នែកទន្តសាស្ត្រ ឲ្យកាន់តែទូលំទូលាយ។

គាត់បានបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញពត់តម្រង់ធ្មេញពី Progressive Orthodontics Seminars (POS) និង Asia Pacific Dental Federation Organization ។ គាត់មានភាពជឿជាក់ទៅលើមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ថាជាមន្ទីរពេទ្យធ្មេញ ដែលផ្តល់ជូននូវគុណភាពល្អ និងផែនការរោគវិនិច្ឆ័យព្យាបាលច្បាស់លាស់ ដើម្បីធានាបាននូវលទ្ធផលល្អបំផុតសម្រាប់អ្នកជំងឺគ្រប់រូប។

ទន្តបណ្ឌិត រដ្ឋា ទទួលពិនិត្យជំងឺមាត់ធ្មេញទាក់ទងនឹងការពត់តម្រង់ធ្មេញ នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។

ទន្តបណ្ឌិត ជាម រដ្ឋា និយាយភាសាខ្មែរ និង អង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង