ទន្តបណ្ឌិត តាក់ ​សុវណ្ណបញ្ញា  – DDS

ទន្តបណ្ឌិត តាក់ ​សុវណ្ណបញ្ញា បានបញ្ចប់ថ្នាក់ទន្តបណ្ឌិតនៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលក្នុងរាជធានីភ្នំពេញប្រទេសកម្ពុជា។

ទន្តបណ្ឌិត​  បានធ្វើការជាមួយអង្គការ One-2-One នៅ Happy Clinicដោយស្ម័គ្រចិត្តដើម្បីផ្តល់ការព្យាបាលដល់មនុស្សពេញវ័យនិងកុមារដោយឥតគិតថ្លៃ។​ ហើយគាត់បានចុះកម្មសិក្សារនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតផងដែរ។ នេះបង្ហាញឱ្យឃើញថាគាត់ពិតជាមានការស្រលាញ់និងពេញចិត្តចំពោះវិស័យទន្តសាស្ត្រយ៉ាងខ្លាំង។បន្ទាប់ពីនេះ គាត់បានចូលរួមជាផែ្នកមួយនៃមន្ទីរពេទ្យទន្តសាស្ត្រ រំចង់​ ដេីម្បីទទួលយកបទពិសោធន៍​ និងចំនេះដឹងល្អៗ។

ក្នុងការចូលរួមចំណែកដល់សង្គម ទន្តបណ្ឌិត សុវណ្ណបញ្ញា ក៏ជាសមាជិកសកម្មមួយរូបរបស់ទស្សនាវដ្តី ទន្តសាស្ត្រកម្ពុជាផងដែរ។ទន្ទឹមនឹងនេះគាត់កំពុងសហការជាមួយសហការីដទៃទៀត  លេីទស្សនាវដ្តី ទន្តសាស្ត្រកម្ពុជា ដែលនឹងត្រូវចេញផ្សាយនាពេលខាងមុខនេះ។

ទន្តបណ្ឌិត សុវណ្ណបញ្ញា ចេះនិយាយភាសាខ្មែរ អង់គ្លេស ​​​​​​​​​​​​និង ​​​​​​​​​​ចិន៕

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង