ទន្តបណ្ឌិត ទិត ហុងយឺ គឺ ស្ថាបនិក និង ជានាយកមន្ទីរពេទ្យទន្តសាស្ត្រ រំចង់។ គាត់ក៏ជា ប្រធានផ្នែកវះកាត់មាត់ធ្មេញ និង ដាំបង្គោលធ្មេញក្នុងឆ្អឹង នៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ផងដែរ។
ទន្តបណ្ឌិត ទិត បានបញ្ចប់ការសិក្សា ថ្នាក់ទន្តបណ្ឌិតក្នុង ឆ្នាំ ២០០៥ នៅសកលវិទ្យាល័យ វិទ្យាសាស្ត្រ សុខាភិបាល។

ទន្តបណ្ឌិត ទិត ទទួលបានវិញាបនប័ត្រ ផ្នែកវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹងក្នុងឆ្នាំ ២០០៣ និង សញ្ញាប័ត្រជាន់ខ្ពស់ផ្នែកវះកាត់ដាំបង្គោលធ្មេញក្នុងឆ្អឹងក្នុងឆ្នាំ ២០១៥ នៅសាកលវិទ្យាល័យ Goethe នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

ទន្តបណ្ឌិត ទិត គឺជាអ្នកត្រួសត្រាយវិធីសាស្ត្រនៃ ការប្រើប្រាស់តិចនិចបណ្តុះឆ្អឹង ដ៏ជោគជ័យ សម្រាប់ការដាំបង្គោលធ្មេញក្នុងឆ្អឹង។ តិចនិកមួយនេះគឺប្រើប្រាស់សម្រាប់ការដាំបង្គោលធ្មេញ ក្នុងឆ្អឹងជំនួសឲ្យធ្មេញដែលបាត់បង់ ចំនួនមួយគ្រាប់ រឺពេញមាត់ឲ្យត្រឡប់មកដូចសភាពដើមវិញ។ វាបានជួយកាត់បន្ថយការព្យាបាលច្រើនដង មកត្រឹមតែការណាត់ជួបម្តង។

អស់រយៈពេលជាង ២៦ ឆ្នាំ នៅក្នុងវិស័យទន្តសាស្ត្រឯកជន ទន្តបណ្ឌិត ទិត តែងតែចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាលផ្សេងៗទៀតជាច្រើនទូទាំងពិភពលោក ដែលជាគំរូនៃការខិតខំប្រឹងប្រែងរៀនសូត្រសម្រាប់បុគ្គលិករបស់គាត់។

ដោយសារ ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាអ្នកទន្តបណ្ឌិតដ៏ឆ្នើម ទន្តបណ្ឌិតទិត ជម្រុញលើកទឹកចិត្ត និងផ្តល់វគ្គបណ្តុះបណ្តាលកម្រិតខ្ពស់ ដល់ទន្តបណ្ឌិតទាំងអស់ របស់មន្ទីរពេទ្យទន្តសាស្ត្រ រំចង់។

ទន្តបណ្ឌិត ទិត ហុងយឺ និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង