ទន្តបណ្ឌិត ធីវ សាម៉ូរ៉ា – DDS

ទន្តបណ្ឌិត ម៉ូរ៉ា បានបញ្ចប់សញ្ញាប័ត្រថ្នាក់ទន្តបណ្ឌិត នៅឆ្នាំ ២០១៩ ពីសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល។

កំឡុងពេលសិក្សា គាត់បានចូលរួមក្នុងការងារស័្មគ្រចិត្តជាមួយ បេសកកម្មសប្បុរសធម៌ជាច្រើន ក្នុងការផ្តល់ការព្យាបាល និងថែទាំ ព្រមទាំងអប់រំសុខភាពមាត់ធ្មេញ ដោយរួមមាន អង្គការ ស្នាមញញឹមកុមារ (PSE) , បេសកកម្មអង្គរ (Project Angkor), អង្គការសមធម៌ប្រឺតាញ (Bretagene Solidarite Cambodge)។ ម្យ៉ាងវិញទៀត គាត់បានទទួលប័ណ្ណសរសើរ និស្សិតឆ្នើមចំនួន ៣លើក ពីរដ្ឋមន្រី្តក្រសួងសុខាភិបាល ក្នុងអំឡុងពេលសិក្សា។ លើសពីនេះទៅទៀត គាត់ត្រូវបានជ្រើសរើស អោយចុះកម្មសិក្សាផ្លាស់ប្តូរបទពិសោធន៍ នៅសាកលវិទ្យាល័យ Mahidol នៃប្រទេសថៃ។

គាត់តែងតែខិតខំប្រឹងប្រែង ក្នុងការថែទាំប្រកបដោយស្តង់ដារដល់អ្នកជំងឺគ្រប់រូបផងដែរ។ គាត់ជាទន្តពេទ្យម្នាក់ដែលមានឆន្ទះយ៉ាងមុតមាំក្នុងការអភិវឌ្ឃន៍ចំណេះដឹង និងជំនាញរបស់គាត់។

ទន្តបណ្ឌិត ម៉ូរ៉ា ចូលរួមធ្វើការងារជាមួយ មន្ទីរពេទ្យទន្តសាស្រ្តរំចង់ ក្នុងឆ្នាំ ២០១៨ ហើយបានបន្តបង្កើនចំណេះដឹងនិង ជំនាញតាំងពីពេលនោះមក។

ទន្តបណ្ឌិត ម៉ូរ៉ា និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង