ទន្តបណ្ឌិត​ នាក់ ភក្តី – DDS.

ទន្តបណ្ឌិត នាក់ ភក្តី បាន បញ្ចប់ការសិក្សាមកពី មហាវិទ្យាល័យអន្តរជាតិ ថ្នាក់ទន្តបណ្ឌិត នៅឆ្នាំ2011 ហើយបាន បំរើការនៅមន្ទីពេទ្យធ្មេញឯកជនចាប់តាំងពីឆ្នាំ2012មកម្ល៉េះ។ ​លោកទន្តបណ្ឌិត នាក់ ភក្តី បានចូលរួមការងារស្ម័គ្រចិត្ត ដោយបានចុះទៅកាន់ បណ្តាខេត្តនានានៃព្រះរាជាណាចក្រកម្ពុជាដើម្បីព្យាបាលជំងឺមាត់ធ្មេញជូន ប្រជាជនក្នុងគោលដៅសប្បុរសធម៌។

ជាមួយនឹងការខំប្រឹងប្រែង និងគំនិត អភិវឌ្ឍ លោកទន្តបណ្ឌិត នាក់ ភក្តី នៅតែបន្តពង្រីកចំណេះដឹង ដោយចូលរួមកម្មវិធីសិក្ខាសាលានិងវគ្គបណ្តុះបណ្តាលនានាទាំងក្នុងនិងក្រៅប្រទេស ដើម្បីស្វែងរកអ្វីដែលថ្មីៗមកជា ប្រយោជន៍ក្នុងការព្យាបាលជំងឺមាត់ធ្មេញជូនអតិថិជន ក៏ដូចជាប្រជាជនមកពីគ្រប់បណ្ដាប្រទេស នានាក្នុងពិភពលោក។

លោកទន្តបណ្ឌិត នាក់ ភក្តី ប្រើប្រាស់ភាពវៃឆ្លាត ប៉ិនប្រសព្វ និងចំណេះដឹងរបស់ខ្លួន បំរើជូនអតិថិជន ប្រកបដោយទំនុកចិត្ត គុណភាពនិង ភាពទទូលខុសត្រូវ ខ្ពស់។

 ទន្តបណ្ឌិត នាក់ ភក្តី​ និយាយភាសាខ្មែរ អង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង