ទន្តបណ្ឌិត ផាត​ បូរី – DDS

ទន្តបណ្ឌិត ផាត បូរី បានបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិត ពីសាកលវិទ្យាល័យសុខាភិបាលក្នុងឆ្នាំ ២០២២ ។ ដើម្បីបង្កើនចំណេះដឹង បទពិសោធន៍ ខាត់ដុះជំនាញ និងដើម្បីរួមចំណែកក្នុងកិច្ចការសង្គមផងដែរ លោកបានធ្វើការស្ម័គ្រចិត្តចូលរួមក្នុងបេសកកម្ម “The Project Taiwan Mission” ដោយផ្តល់ការប្រឹក្សា ពិនិត្យ និងព្យាបាលមាត់ធ្មេញដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលនានា នៅក្នុងប្រទេសកម្ពុជា។

ដើម្បីបង្កើនចំណេះដឹង បទពិសោធន៍ ខាត់ដុះជំនាញ និងដើម្បីរួមចំណែកក្នុងកិច្ចការសង្គមផងដែរ លោកបានធ្វើការស្ម័គ្រចិត្តចូលរួមក្នុងបេសកកម្ម “The Project Taiwan Mission” ដោយផ្តល់ការប្រឹក្សា ពិនិត្យ និងព្យាបាលមាត់ធ្មេញដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅតាមតំបន់ដាច់ស្រយាលនានា នៅក្នុងប្រទេសកម្ពុជា។

ទន្តបណ្ឌិត ផាត បូរី​ ជានិស្សិតផ្នែកទន្តសាស្រ្ត ជាកម្មសិក្សាការីនៅមន្ទីរពេទ្យខ្មែរ-សូវៀត និងជាបុគ្គលិកស្ម័គ្រចិត្តនៅមន្ទីរពេទ្យទន្តសាស្ត្រ “រំចង់” លោកទន្តបណ្ឌិត តែងតែព្យាយាមស្វែងរកដោយឥតឈប់ឈរនូវចំណេះដឹង និងបច្ចេកទេសជំនាញថ្មីៗ ទាក់ទងនឹងផ្នែកទន្តសាស្រ្ត តាមរយៈការសិក្សាស្រាវជ្រាវ ការចូលរួមសិក្ខាសិលា និងវគ្គបណ្តុះបណ្តោលនានា។ ក្រោយពីបានបញ្ចប់កម្មសិក្សា និងការសិក្សា លោកទន្តបណ្ឌិត ផាត បូរី បានទទួលលទ្ធផលជាទីគាប់ចិត្ត ពោលគឺ​ លោកមិនត្រឹមតែទទួលបានចំណេះ និងជំនាញផ្នែកទន្តសាស្រ្តនោះទេ លោកក៏រក្សាបាននូវទំនាក់ទំនងយ៉ាងល្អជាមួយនឹងអ្នកជម្ងឺរបស់លោកផងដែរ ក្រោយពីបានផ្តល់សេវាព្យាបាលមាត់ធ្មេញយ៉ាងជំនាញ និងមានស្តង់ដាដល់អ្នកជម្ងឺរបស់លោក។

នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ លោកទន្តបណ្ឌិតមានមោទកភាព ផ្តល់ឲ្យលោកអ្នកនូវ “ចេរភាពនៃស្នាមញញឹម” ។

ទន្តបណ្ឌិត ផាត បូរី អាចនិយាយភាសាខ្មែរ អង់គ្លេស៕

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង