ទន្តបណ្ឌិត ពឹង គីមស្រ៊ាង បានចាប់ការងារក្នុងវិស័យទន្តសាស្ត្រ តាំងពីពេលគាត់ជានិស្សិតពេទ្យធ្មេញមកម្ល៉េះ។ គាត់បានចូលរួមស្ម័គ្រចិត្តជាមួយអង្គការសប្បុរសធម៌ជាច្រើន ដែលមានបេសកកម្ម ផ្តល់ថ្នាំសង្កូវ និងសេវាសុខភាពមាត់ធ្មេញ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទន្តបណ្ឌិតបានបញ្ចប់ការសិក្សាផ្នែកទន្តពេទ្យនៅឆ្នាំ ២០១១ នៅសាកលវិទ្យាល័យ អន្តរជាតិ។ លោកទន្តបណ្ឌិតបានបញ្ចប់ការសិក្សាអនុបណ្ឌិតឯកទេស ផ្នែកព្យាបាលរន្ធឬសធ្មេញ ពីសាកលវិទ្យាល័យអន្តរជាតិនៅឆ្នាំ ២០១៧ ក្រោមការបង្ហាត់បង្រៀនដោយសាស្ត្រាចារ្យដែលមកពី ប្រទេសនូវែលហ្សេឡង់ និងប្រទេសអូស្ត្រាលី។ ទន្តបណ្ឌិតបាននឹងកំពុងបម្រើការងារនៅមន្ទីរពេទ្យទន្តសាស្ត្រ រំចង់ តាំងពីឆ្នាំ២០១២ ហើយក៏ជាទន្តបណ្ឌិតដែលប្រចាំការនៅសាខាវិមានកុលាបផងដែរ។

ទន្តបណ្ឌិត គឹមស្រ៊ាង ក៏ជាសាស្ត្រាចារ្យ នៅមហាវិទ្យាល័យទន្តសាស្ត្រ នៃសកលវិទ្យាល័យ ពុទ្ធិសាស្ត្រ និងសកលវិទ្យាល័យអន្តរជាតិ។ គាត់តែងតែចូលរួម សិក្ខាសាលាជាតិ និងអន្តរជាតិ ដើម្បីទទួលចំណេះដឹងល្អៗ និងថ្មីៗ ដើម្បីធ្វើការព្យាបាលជូនដល់អ្នកជំងឺ។ នៅឆ្នាំ ២០១៨ គាត់ត្រូវបានតែងតាំងជាប្រធានសមាគមន៍ព្យាបាលរន្ធឫសធ្មេញកម្ពុជា និងជាសមាជិកនៃសមាគន៍ទន្តពេទ្យកម្ពុជា។

ថ្មីៗនេះ ទន្តបណ្ឌិត គឹមស្រ៊ាង គឺជាគណៈកម្មការនៃ CDAMEX ២០១៩ ហើយក៏ជាវាគ្មិនសំខាន់ក្នុងកម្មវិធីសន្និសិទកម្ពុជា APDSA ឆ្នាំ ២០១៩ ស្តីពី “ចំណុចកំពូលនៃវិស័យទន្តសាស្ត្រ”។

ទន្តបណ្ឌិត ពឹង គឹមស្រ៊ាង និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង