ទន្តបណ្ឌិត ភិត វាសនា – DDS, MSc.

ទន្តបណ្ឌិត ភិត វាសនា បានបញ្ចប់ការសិក្សានៅ សកលវិទ្យាល័យវិទ្យាសាស្ត្រ សុខាភិបាលនៅទីក្រុងភ្នំពេញ និងបានចូលរួមជាមួយ រំចង់ ចាប់តាំងពីឆ្នាំ ២០០៤ មក។ គាត់បាន បន្តការសិក្សានៅសាកលវិទ្យាល័យ Mahidol ទីក្រុងបាងកក តាមរយៈកម្មវិធី ផ្លាស់ប្តូរការសិក្សា និងបានចូលរួមវគ្គបណ្តុះបណ្តាលបន្ថែម នៅសហរដ្ឋអាមេរិកក្នុង ផែ្នកពត់តម្រង់ធ្មេញ។

គាត់ក៏បានចូលរួមកម្មវិធីបណ្តុះបណ្តាលនៅប្រទេសម៉ាឡេស៊ី(ផ្នែកសម្ផស្សមាត់ធ្មេញ) ប្រទេសស្វីស ប្រទេសប៉ែកអឺរ៉ុប និង ចូលរួម កម្មវិធីបណ្តុះបណ្តាលជាន់ខ្ពស់ផ្នែកព្យាបាលពត់តម្រង់ធ្មេញនៅប្រទេសសិង្ហបុរីផងដែរ។ លើសពីនេះទៀត ទន្តបណ្ឌិតបានទទួលសញ្ញាបត្រ័ជាន់ខ្ពស់ផ្នែកពត់តម្រង់ធ្មេញពីសាកលវិទ្យាល័យ Duisburg-Essen, ប្រទេសអាល្លឺម៉ង់។

ទន្តបណ្ឌិត វាសនា ជាអ្នកជំនាញឯកទេសពត់តម្រង់ធេ្មញនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់។ គាត់តែងតែសរសើរព្រមទាំងពេញចិត្តនឹងការងារនៅទីនេះ ព្រោះថា រំចង់ តែងតែផ្តល់នូវការវិនិច្ឆ័យ គុណភាព និងសេវាកម្មល្អដល់អ្នកជំងឺដែលជាអតិថិជនគ្រប់រូប។

ទន្តបណ្ឌិត ភិត វាសនា ចេះនិយាយភាសាខ្មែរ និង អង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង