ទន្តបណ្ឌិត ម៉េង ហាំង -DDS

ទន្តបណ្ឌិត ម៉េង ហាំង បានបញ្ចប់ថ្នាក់បរិញ្ញាបត្រទន្តសាស្រ្ត នៅឆ្នាំ ២០១៦ និងបានបញ្ចប់ថ្នាក់ទន្តបណ្ឌិតផ្នែកវះកាត់នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាលក្នុងឆ្នាំ ២០១៩ ជាប់ជាស្ថាពរ។ គាត់ក៏បានស្ម័គ្រចិត្តធ្វើការក្នុងបេសកកម្មចុះព្យាបាលមាត់ធ្មេញជាច្រើនលើកដូចជា បេសកកម្ម Project Angkor , និង បេសកកម្ម តៃវ៉ាន់ ដែលផ្តល់ការព្យាបាលទាំងអស់ ដោយឥតគិតថ្លៃ និងមានបញ្ចូលនូវការអប់រំដល់ប្រជាពលរដ្ឋពីការថែទាំសុខភាពមាត់ធ្មេញនៅតាមបណ្តាខេត្តនានា។

គាត់បានចាប់ផ្តើមអាជីពរបស់គាត់ដោយបានធ្វើការងារ នៅគ្លីនិកធ្មេញឯកជនមួយកន្លែង អស់រយៈពេល ៥ឆ្នាំ និងបានចូលរួមធ្វើការងារជាមួយ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់នៅឆ្នាំ ២០១៨។ ក្រៅពីនេះលោកក៏បានចូលរួមរៀនវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកដាំបង្គោលក្នុងឆ្អឹង នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្តកម្ពុជា។ នៅចុងឆ្នាំ ២០១៧ លោកក៏បានធ្វើដំណើរទៅបន្តការសិក្សានៅឯទីក្រុងសេអ៊ូលប្រទេសកូរ៉េខាងត្បូង ដើម្បីចូលរួមវគ្គសិក្សាការអនុវត្តមូលដ្ឋានផ្នែកដាំបង្គោលក្នុងឆ្អឹងជាមួយ និងទន្តបណ្ឌិត គីម ជុងវ៉ា។

គាត់និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង