ទន្តបណ្ឌិត យស់ ចាន់ថូ – DDS, MSc.

ទន្តបណ្ឌិត យស់ ចាន់ថូ បានបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិតនៅឆ្នាំ ២០១១ ពីសាកលវិទ្យាល័យអន្តរជាតិ។ នៅឆ្នាំ ២០១៥ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសព្យាបាលធ្មេញកុមារពីសាកលវិទ្យាល័យ Mahidol ប្រទេសថៃ។ នៅឆ្នាំ ២០១៨ គាត់បានបញ្ចប់វគ្គសិក្សាផ្នែកពត់តម្រង់ធ្មេញពី POS។

ពីឆ្នាំ ២០១១ ដល់ ២០១៣ គាត់បានជាធ្វើជាប្រធានសម្របសម្រួលផ្នែកពេទ្យធ្មេញនៅអង្គការ One-2-One ក្នុងប្រទេសកម្ពុជា។ គាត់ក៏បានធ្វើការនៅអង្គការក្រៅរដ្ឋាភិបាលមួយ ដែលជួយផ្តល់សេវាសុខភាពមាត់ធ្មេញដល់កុមារកំព្រា អ្នកទោស និង កុមារងាយរងគ្រោះ។ បច្ចុប្បន្ននេះ គាត់ធ្វើការនៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ និង ធ្វើការក្រៅម៉ោងជាគ្រូបង្រៀន និង គ្រូពិនិត្យគ្លីនិក នៃសាកលវិទ្យាល័យអន្តរជាតិ និង សាកលវិទ្យាល័យពុទ្ធិសាស្រ្ត។

ទន្តបណ្ឌិត ចាន់ថូ ជាប្រធានសមាគមទន្តពេទ្យ សម្រាប់កុមារកម្ពុជា និង ជាសមាជិកសមាគមទន្តសាស្រ្តកុមារអន្តរជាតិ (IAPD)។ នៅ រំចង់ គាត់ជាគ្រូពេទ្យធ្មេញឯកទេសព្យាបាលធ្មេញកុមារ ដែលផ្តោតសំខាន់លើធ្មេញកុមារតូចៗ រហូតដល់ អាយុ ១៨ ឆ្នាំ រួមទាំងការព្យាបាលដោយប្រើថ្នាំសណ្តំ ថ្នាំគេង និងការពត់តម្រង់ធ្មេញ ។

ទន្តបណ្ឌិត យស់ ចាន់ថូ និយាយភាសាខ្មែរ អង់គ្លេស និង ថៃ

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង