ទន្តបណ្ឌិត លួង ឡូវ -DDS, MSc.

ទន្តបណ្ឌិត លួង ឡូវ បានបញ្ចប់ការសិក្សាដូចជា

១. បានទទួលសញ្ញាបត្រផ្នែកទន្ដសាស្រ្ត (BDS) នៅឆ្នាំ ១៩៩៥ ពីសាកលវិទ្យាល័យ វិទ្យាសាស្រ្ដសុខាភិបាលនៅទីក្រុងភ្នំពេញ។

២. បានបញ្ចប់ការសិក្សាថ្នាក់ទន្ដបណ្ឌិត (DDS) នៅឆ្នាំ ២០០៩ ពីសាកលវិទ្យាល័យ វិទ្យាសាស្រ្ដសុខាភិបាលនៅទីក្រុងភ្នំពេញ។

៣. បានបញ្ចប់វគ្គសិក្សាការដាំបង្គោលក្នុងឆ្អឹងដែលបង្កើតឡើងពីសាកលវិទ្យាល័យ ហ្រ្វេងហ្វឺត ប្រទេសអាល្លឺម៉ង់ ដោយបានសហការណ៍ជាមួយសាកលវិទ្យាល័យ Kebangsaan ប្រទេសម៉ាឡេស៊ី នៅឆ្នាំ ២០១០។

៤. បានទទួលសញ្ញាបត្រ័ជាន់ខ្ពស់ផ្នែកដាំបង្គោលធ្មេញក្នុងឆ្អឹងពីសាកលវិទ្យាល័យ Goethe នៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់ នៅឆ្នាំ ២០២០។

គាត់បានចូលរួមកម្មវិធីបណ្តុះបណ្តាលជាច្រើន នៅក្រៅប្រទេស។ លើសពីនេះ គាត់ គឺជាទន្តបណ្តិតកម្ពុជាដំបូងដែលបានទទួលការបណ្តុះបណ្តាលស្តីអំពី Oral Appliances សម្រាប់ព្យាបាលការគេងស្រម៉ុក និងការស្ទះដង្ហើមពេលគេង។

ទន្តបណ្ឌិត លួង ឡូវ មកពីខេត្តសៀមរាប។ គាត់បានចូលបម្រើការងារជាមួយ រំចង់ នៅឆ្នាំ ២០០៨។ គាត់ចូលចិត្តធ្វើការងារលើផែ្នកទន្តសាស្រ្តជាន់ខ្ពស់ជាមួយ រំចង់ និងប្រើប្រាស់បច្ចេកវិទ្យា ចុងក្រោយបង្អស់នៅក្នុងវិស័យទន្តសាស្រ្ត។

ទន្តបណ្ឌិត លួង ឡូវ និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង