ទន្តបណ្ឌិត សយ សុជា – DDS

ទន្តបណ្ឌិត សយ សុជា បានចូលរួមបម្រើការងារជាមួយ រំចង់ ផ្នែកពិនិត្យសុខភាពមាត់ធ្មេញទូទៅតាំងពីខែ កញ្ញា ឆ្នាំ២០១៣។ គាត់បានបញ្ចប់ការសិក្សាខាងផ្នែកទន្តសាស្រ្តពីសាកលវិទ្យាល័យអន្តរជាតិនៅរាជធានីភ្នំពេញ។ ក្រោយពេលបញ្ចប់ការសិក្សា គាត់បានចំនាយពេលវេលាជាង ៣ ឆ្នាំ ដើម្បីធ្វើការព្យាបាលសុខភាពមាត់ធ្មេញដោយស្ម័គ្រចិត្តនៅអង្គការសប្បុរសធម៌នៅប្រទេសកម្ពុជា ដែលហៅកាត់ថា One-2-One (Cambodia)។

លើសពីនេះទៅទៀត គាត់បានធ្វើការងារជាច្រើនជាមួយ International Medical and Dental NGO, និង Global Outreach។ ជារឿយៗ គាត់បានចូលរួមសិក្ខាសាលា និងវគ្គបណ្តុះបណ្តាល លើវិស័យទន្តសាស្រ្ត ជាច្រើនទាំងក្នុង និងក្រៅប្រទេស។ លោកនឹងបន្តការសិក្សាជានិច្ច ដែលជាគោលបំណង ផ្ទាល់ខ្លួនរបស់គាត់ ដើម្បីផ្តល់នូវសេវា សុខភាពមាត់ធ្មេញប្រកបដោយ គុណភាពខ្ពស់ ដល់អ្នកជម្ងឺ មន្ទីរពេទ្យទន្តសាស្ត្ររំចង់ និងប្រជាជននៅស្រុកកំនើតរបស់គាត់។

ទន្តបណ្ឌិត សុជា និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង