ទន្តបណ្ឌិត សុខ សិរីពិសិដ្ឋ – DDS

ទន្តបណ្ឌិត សុខ សិរីពិសិដ្ឋ បានបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិត (Doctor of Dental Surgery, DDS) ពីសាកលវិទ្យាល័យអន្តរជាតិ ក្នុងឆ្នាំ២០១៨។ គាត់បានធ្វើការងារស្ម័គ្រចិត្ត នៅក្នុងសហគមន៍តាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ជាមួយ គ្លីនិកទន្តសាស្ត្រអង្គការក្រៅរដ្ឋាភិបាល ក៏ដូចជាផ្តល់ការព្យាបាលធ្មេញនៅពន្ធនាគារ ជាមួយអង្គការ One-2-One។

កាលជានិស្សិត គាត់មានឱកាសចូលរួម កម្មវិធីផ្លាស់ប្តូរចំណេះដឹងអន្តរជាតិ នៅប្រទេសម៉ាឡេស៊ី ក្នុងឆ្នាំ២០១៣។ គាត់បានចូលរួមជាមួយ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ក្នុងឆ្នាំ២០១៦ ហើយបានបន្តអភិវឌ្ឍន៍ ចំណេះ និងជំនាញ តាំងពីពេលនោះមក។

គាត់បានប្តេជ្ញាចិត្តថា នឹងខិតខំព្យាយាមបំពេញចំណេះដឹងផ្នែកទន្តសាស្ត្របន្ថែមទៀត តាមរយៈការចូលរួមក្នុងសន្និសីទជាតិ និងអន្តរជាតិជារៀងរាល់ឆ្នាំ។

ទន្តបណ្ឌិត ពិសិដ្ឋ និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង