ទន្តបណ្ឌិត សំ ចាន់ផល្លីកា – DDS

ទន្តបណ្ឌិត សំ ចាន់ផល្លីកា បានបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិតពី សាកលវិទ្យាល័យ អន្តរជាតិ។ ដោយមានប្រវត្តិជានិសិ្សតឆើ្នមផងនោះ គាត់ត្រូវបានជ្រើសរើស ដើម្បីចុះ កម្មសិក្សា នៅសាកលវិទ្យាល័យ Malaya ប្រទេសម៉ាឡេស៊ី។ លើសពីនេះទៅទៀត គាត់ធ្លាប់បានចូលរួមជាមួយអង្គការ One-2-One ដោយផ្តល់ការព្យាបាលនៅ Happy Clinic និងសហការជាមួយក្រុមទន្តពេទ្យស្ម័គ្រចិត្តដ៏ទៃទៀត ដើម្បីធ្វើការព្យាបាលជូនប្រជាពលរដ្ឋ ដែលទុរគត ។

ដោយមានការតាំងចិត្តក្នុងការអភិវឌ្ឍន៍ចំណេះដឹង ទន្តបណ្ឌិត ផល្លីកា បានចូលរួម សន្និសិទទាំងក្នុង និងក្រៅស្រុកជាច្រើន ដើម្បីសម្របទៅតាមការវិវត្តដ៏ឆាប់រហ័សនៃវិស័យ ទន្តសាស្រ្តទូទាំងពិភពលោក ។ លើសពីនេះទៅទៀត គាត់ធ្លាប់បានចូលរួមនូវការប្រកួត សិក្សាស្រាវជ្រាវផ្នែកវិទ្យាសាស្ត្រ (Scientific Research Competition) ជាច្រើនទាំងក្នុង និងក្រៅប្រទេស។

ទន្តបណ្ឌិត ផល្លីកា ជាទន្តបណ្ឌិតមួយរូបដែលទទួលព្យាបាលជំងឺមាត់ធ្មេញទូទៅ នៅ រំចង់ គាត់និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង