ទន្តបណ្ឌិត ស៊ឺន រតនៈ – DDS

ទន្តបណ្ឌិត ស៊ឺន រតនៈ បានទទួលសញ្ញាបត្រ័ សេដ្ឋកិច្ចអន្តរជាតិ ពីវិទ្យាស្ថានភាសាបរទេសនៅឆ្នាំ ២០១៦ និងបញ្ចប់ថ្នាក់ទន្តបណ្ឌិតពីសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាលនៅឆ្នាំ ២០១៩។

នៅអំឡុងពេលជានិស្សិត គាត់បានចូលរួមស្មគ្រ័ចិត្ត ជាមួយនឹង ក្រុមទន្តបណ្ឌិត ស្មគ្រ័ចិត្តក្នុងស្រុក និងក្រៅស្រុក ជាច្រើនក្នុងការផ្តល់សេវាកម្មទន្តសាស្រ្ត ឥតគិតថ្លៃដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា។
ទន្តបណ្ឌិត ស៊ឺន រតនៈ មានមោទនភាពដែលបានចូលរួមជាមួយ ជា Clinical Fellowship នៅមន្ទីរពេទ្យទន្តសាស្រ្ត រំចង់ ក្នុងឆ្នាំ២០១៧។ ដើម្បីពង្រឹងនិងបង្កើនសមត្ថភាព ក្នុងការផ្តល់នូវសេវាកម្មទន្តសាស្រ្ត ដ៏មានគុណភាពដល់ភ្ញៀវ ទន្តបណ្ឌិត រតនៈ តែងតែបន្តសិក្សា និងអភិវឌ្ឍចំណេះដឹងរបស់គាត់ជានិច្ច តាមរយៈការចូលរួមសិក្ខាសាលាជាតិ និងអន្តរជាតិ។

ទន្តបណ្ឌិត ស៊ឺន រតនៈ និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង