ទន្តបណ្ឌិត ហាំង ស៊ីវម៉េង – DDS

ទន្តបណ្ឌិត ហាំង ស៊ីវម៉េង បានបញ្ចប់បរិញ្ញាបត្រវិទ្យាសាស្ត្រទន្តសាស្រ្ត (BSCs) នៅឆ្នាំ ២០១៧ នៅសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន និង ថ្នាក់ទន្ដសាស្រ្ត (DDS) ក្នុងឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលប្រទេសកម្ពុជា។ មិនតែប៉ុណ្ណោះ គាត់ក៏ទទួលបានវិញ្ញាបនបត្រនៃការបណ្តុះបណ្តាលមាត់ធ្មេញកម្រិតខ្ពស់ដោយក្រុមហ៊ុន Dentium នៅឆ្នាំ ២០១៨ ។

ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៩ ទន្តបណ្ឌិត ស៊ីវម៉េង ទទួលបានការបណ្តុះបណ្តាលវះកាត់នៅមន្ទីរពេទ្យខ្មែរ – សូវៀត។ លើសពីនេះទៀត លោកបានធ្វើការជាពេទ្យធ្មេញស្ម័គ្រចិត្តនៅគ្លីនិចរីករាយដែលរៀបចំឡើងដោយ One-2-One ដើម្បីទទួលព្យាបាលអ្នកជម្ងឺមាត់ធ្មេញរួមមានអ្នកជំងឺកូនក្មេង អ្នកជំងឺឆែបបបូរមាត់ និងក្រអូមមាត់។ លោកក៏បានចូលរួមក្នុងគម្រោងសហគមន៍ធ្មេញអន្តរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជាផងដែរ។ លោកជឿជាក់ថាការងារសហគមន៍ប្រភេទនេះអាចធ្វើឱ្យប្រសើរឡើងនូវស្ថានភាពសុខភាពមាត់ធ្មេញនៅកម្ពុជា។

ទន្តបណ្ឌិត ស៊ីវម៉េង ជានាយកនិពន្ធ នៃទស្សនាវដ្តីទន្តសាស្រ្តកម្ពុជា (CDJ) ។ លោកក៏ជាសមាជិកនៃសមាគមទន្តសាស្ត្រកម្ពុជា សមាគមស្រាវជ្រាវទន្តសាស្ត្រអន្តរជាតិ និងដេប៉ាតឺម៉ង់ផ្នែកវះកាត់មាត់ធ្មេញ និងរោគវិទ្យានៃសាកលវិទ្យាល័យហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន។ ថ្មីៗនេះ លោកបានទទួលនូវមូលនិធិ IADR សម្រាប់គម្រោងរបស់លោកក្នុងការស្រាវជ្រាវជំងឺមហារីកនៅកម្ពុជា។

បច្ចុប្បន្ន ទន្តបណ្ឌិត ស៊ីវម៉េង ជាទន្តពេទ្យនៅមន្ទីរពេទ្យទន្តសាស្រ្តរំចង់។ គាត់ចាប់អារម្មណ៍នឹងផ្នែករោគសាស្ត្រ ផ្នែកសោភ័ណភាពធ្មេញ ដាំបង្គោលក្នុងឆ្អឹង និងការបង្កើតឡើងវិញនូវជាលិកា។ ដោយពោរពេញនូវទំនុកចិត្តខ្ពស់ គាត់ប្តេជ្ញាផ្តល់នូវការថែទាំសុខភាពមាត់ធ្មេញសំរាប់អ្នកជម្ងឺ។

ទន្តបណ្ឌិត ហាំង ស៊ីវម៉េង និយាយភាសាខ្មែរ អង់គ្លេស ចិន និងជប៉ុន

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង