ទន្តបណ្ឌិត ហូ វិសិដ្ឋ – DDS

ទន្តបណ្ឌិត ហូ វិសិដ្ឋ ជាបុគ្គលដែលមានសញ្ញាបត្រពីរ។ មួយជាសញ្ញាបត្រអក្សរសាស្ត្រអង់គ្លេស នៅសកលវិទ្យាល័យអន្តរជាតិនៃកម្ពុជា និងមួយទៀតជាសញ្ញាបត្រទន្តបណ្ឌិតពីសកល វិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល នៅឆ្នាំ2012។

ដូចទៅនឹងទន្តបណ្ឌិតដទៃទៀតនៅ រំចង់ ទន្តបណ្ឌិត វិសិដ្ឋ ប្រឹងប្រែង យ៉ាងសកម្មក្នុងការពង្រីក ចំណេះដឹងខ្លួន តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា ថ្នាក់ជាតិ និងអន្តរជាតិ ជាទៀងទាត់។

ក្រៅពីនេះ គាត់បានចំណាយពេលវេលាជាយ៉ាងច្រើនចូលរួម ផ្តល់ការព្យាបាលធ្មេញស្ម័គ្រចិត្ត តាមរយៈបេសកកម្ម អង្គការក្រៅរដ្ឋាភិបាលនានា រួមមាន អង្កការ GAINS មកពីប្រទេសអូស្រ្តាលី, អង្កការ MATCH មកពីប្រទេស ហ្វីលីពីន និងអង្កការ One-2-One។ ទន្តបណ្ឌិតហូ វិសិដ្ឋ ទទួលព្យាបាលជម្ងឺមាត់ធ្មេញទូទៅនៅ រំចង់។

ទន្តបណ្ឌិត វិសិដ្ឋ និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង