ទន្តបណ្ឌិត ហេង គីហាក់ – DDS

ក្នុងនាមជាបុគ្គលិកមានបទពិសោធន៏ជាង 17ឆ្នាំជាមួយ រំចង់ ទន្តបណ្ឌិត គីហាក់ បានទទួលការបណ្តុះបណ្តាលផែ្នកព្យាបាលរន្ធឬសធ្មេញ ការដាក់ធ្មេញ និង ការវះកាត់ នៅប្រទេសម៉ាឡេស៊ី សាំងហ្គាពួរ ស្វីស និង អាឡឺម៉ង់។ ដោយមានឯកទេស លើការដាក់ធ្មេញ សម្ផស្ស ព្យាបាលរន្ធឬសធ្មេញ និង ការដាំបង្គោលក្នុងឆ្អឹង ទន្តបណ្ឌិត គីហាក់ ចូលចិត្តជួយអ្នកជម្ងឺ ដែលស្នាមញញឹមរបស់ពួកគាត់ត្រូវបាន បាត់បង់ដោយការបាក់ធ្មេញ ឬរោគពុកធ្មេញធ្ងន់ធ្ងរ។

គាត់មានប្រសាសថា ខ្ញុំអាចបង្កើតស្នាមញញឹមរបស់អ្នកគ្រប់លក្ខណៈ ហើយគាត់បាន បញ្ជាក់ថា ធ្មេញដែលទទួលរងការខូចខាត អាចបណ្តាលឲ្យមានបញ្ហាផ្សេងៗ នៅក្នុងមាត់ នៅក្នុងឆ្អឹងថ្គាម ឬអណ្តាត។
ទន្តបណ្ឌិត គីហាក់ ចង្អុលបង្ហាញថា ការប្តេជ្ញារបស់ រំចង់ ក្នុងការផ្តល់នូវវគ្គបណ្តុះបណ្តាលដល់បុគ្គលិកទាំងអស់ គឺជាទ្រព្យមួយ ក្នុងចំណោមទ្រព្យ ដ៏សំខាន់ៗទាំងអស់។

គាត់បានបន្តទៀតថា “យើងផ្តល់នូវវគ្គបណ្តុះបណ្តាលឥតឈប់ឈរ ដើម្បីរក្សាចរន្ត ប្រកបដោយការអនុវត្តល្អបំផុត។ តាមរយៈបុគ្គលិកលក្ខណៈនឹងនរ ស្ងាត់ស្ងៀម សុភាពរាបសារ ប្រកបដោយវិជ្ជាជីវៈ ទន្តបណ្ឌិត គីហាក់ ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីអ្នកជម្ងឺគ្រប់ជាតិសាសន៍។

ទន្តបណ្ឌិត ហេង គីហាក់ និយាយភាសាខ្មែរ និងអង់គេ្លស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង