ទន្តបណ្ឌិត ឡៅ ច័ន្ទវត្តី – DDS, MSc.

ទន្តបណ្ឌិត ឡៅ ច័ន្ទវត្តី មានមោទនភាពជាខ្លាំងក្នុងនាមជាទន្តបណ្ឌិតមួយរូបនៅក្នុង មន្ទីពេទ្យទន្តសាស្រ្ត រំចង់ ដែលជាមន្ទីពេទ្យធ្មេញឈានមុខគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ គាត់បានបញ្ចប់កាសិក្សាថ្នាក់ទន្តបណ្ឌិតពីសកលវិទ្យាល័យ វិទ្យាសាស្ត្រសុខាភិបាល និងថ្នាក់បរិញ្ញាបត្រផ្នែកទំនាក់ទំនងអន្តរជាតិពីសកលវិទ្យាល័យ បញ្ញាសាស្ត្រ។ គាត់រីករាយនឹងផ្តល់ស្នាមញញឹមពោរពេញដោយទំនុកចិត្តដល់ អ្នកជម្ងឺទាំងអស់។

ទន្តបណ្ឌិត ឡៅ ច័ន្ទវត្តី ជានិស្សិតឆ្នើមដែលទទួលបានអាហាររូបករណ៍ពី រាជរដ្ឋាភិបាលកម្ពុជា ក្នុងការសិក្សាផ្នែកទន្តសាស្រ្ត នៅសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល។ អំឡុងពេលសិក្សារយៈពេល ៧ឆ្នាំគាត់ទទួលបានប័ណ្ណសរសើរ និស្សិតឆ្នើមចំនួន ២លើក ពីរដ្ឋមន្រី្តក្រសួង សុខាភិបាល។ ក្នុងឆ្នាំ២០១៤ គាត់ទទួលបានអាហារូបករណ៍ពី សកលវិទ្យាល័យវេជ្ជសាស្រ្ត និងទន្តសាស្រ្តតូក្យូ ប្រទេសជប៉ុន ដើម្បីធ្វើបទបង្ហាញអំពីការសិក្សាស្រាវជ្រាវមួយដែល ទាក់ទងនឹងប្រជាសាស្រ្ត និងការព្យាបាលជម្ងឺមាត់ធ្មេញ។ ក្រៅពីការសិក្សាស្រាវជ្រាវ គាត់បានចំនាយពេលវេលា ចូលរួមកិច្ចការសង្គមផ្សេងៗដូចជា ផ្តល់ការពិនិត្យ និង ព្យាបាលជម្ងឺមាត់ធ្មេញ ដោយឥតគិតថ្លៃដល់ប្រជាជន ក្នុងទីក្រុងភ្នំពេញ និង តាមបណ្តាខេត្តនានា។លើសពីនេះ ទន្តបណ្ឌិត ឡៅ ច័ន្ទវត្តី បានបញ្ចប់ការសិក្សាផ្នែក ពត់តម្រង់ធ្មេញ (MSc) នៅ​ Danube Private University ក្នុងប្រទេស Austria ផងដែរ។

លើសពីនេះ ទន្តបណ្ឌិត ឡៅ ច័ន្ទវត្តី បានបញ្ចប់ការសិក្សាផ្នែក ពត់តម្រង់ធ្មេញ (MSc) នៅ​ Danube Private University ក្នុងប្រទេស Austria ផងដែរ។

គាត់និយាយភាសាខ្មែរ និងភាសាអង់គ្លេស

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង