ទន្តបណ្ឌិត អ៊ួ លីហេង – DDS

ទន្តបណ្ឌិត អ៊ួ លីហេង បានបញ្ចប់ការសិក្សាថ្នាក់ទន្តបណ្ឌិតរបស់គាត់ពីសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាលដោយទទួលបានអាហារូបករណ៍ ពីក្រសួងសុខាភិបាល។

ក្នុងនាមជានិស្សិតម្នាក់ គាត់បានចូលរួមក្នុងការងារសប្បុរសធម៌ផ្សេងៗជាច្រើនជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តក្នុង និងក្រៅស្រុកដើម្បី ផ្តល់ការថែទាំសុខភាពមាត់ធ្មេញដោយឥតគិតថ្លៃដល់ប្រជាជនក្រីក្រនៅទូទាំងប្រទេស មុនពេលចូលរួមជាផ្នែកមួយនៃ មន្ទីរពេទ្យទន្តសាស្ត្រ រំចង់ ជា Clinical Fellowship នៅឆ្នាំ ២០១៨។

ទន្តបណ្ឌិត លីហេង ប្តេជ្ញារៀនសូត្រហើយបន្តចំណេះដឹងរបស់គាត់ដោយចូលរួមសន្និសីទក្នុងស្រុក និងអន្តរជាតិជាច្រើន។ លើសពីនេះទៀតគាត់បានចូលរួមការប្រកួតប្រជែងស្រាវជ្រាវវិទ្យាសាស្រ្តក្នុងស្រុកដែលត្រូវបានរៀបចំឡើងដោយ CDAMEX នៅឆ្នាំ ២០១៧។

ទន្តបណ្ឌិត លីហេង និយាយភាសាខ្មែរ និងអង់គ្លេស។

ដើម្បីធ្វើការណាត់ជួបទន្តបណ្ឌិត សូមទំនាក់ទំនងលេខទូរសព្ទ័
069 811 338 អុីម៉ែលៈ contact@roomchang.com យើងខ្ញុំរីករាយក្នុងការឆ្លើយនូវ សំណួរ ទាំងឡាយជូនលោកអ្នកដែលទាក់ទងនឹងសេវាកម្ម និងព័ត៌មានទូទៅរបស់ មន្ទីរពេទ្យទន្តសាស្រ្ត រំចង់ 

តាមដានយើង